(ឡុងដ៍)៖ បើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ មនុស្ស ២១០នាក់ទៀតបានបាត់បង់ជីវិត និងអ្នកឆ្លងជំងឺ COVID-19 ៣,៨៧៧នាក់ថ្មីទៀតត្រូវ បានរកឃើញ ដែលជាហេតុធ្វើឲ្យចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ក្នុងប្រទេសស្ថិតនៅទ្វីបអឺរ៉ុប មួយនេះ កើនឡើងយ៉ាងគំហុកបន្ថែមទៀត។

ចំនួនមនុស្សស្លាប់សរុបដោយសារ COVID-19 នៅអង់គ្លេសមានសរុប ៣២,០៦៥នាក់ ជាប់លំដាប់ ថ្នាក់លេខពីរលើលោក បន្ទាប់ពីសហរដ្ឋអាមេរិក ខណៈចំនួនករណីឆ្លងសរុបវិញមាន ២២៣,០៦០ករណី ជាប់លេខ ៣ បន្ទាប់ពីអាមេរិក និងអេស្ប៉ាញ (មុននេះប៉ុន្មានម៉ោង គឺរុស្ស៊ីលោតមក នៅលេខ ៣)។ ដោយឡែកសម្រាប់ ចំនួនអ្នកជាសះស្បើយវិញ ប្រទេសអង់គ្លេសនៅតែមិនព្រមបញ្ជាក់នោះទេ ដោយគ្មាននរណាបានដឹងថា ព្រោះតែមូលហេតុនោះឡើយ។