(ម៉ូស្គូ)៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញ COVID-19 ៩,៧០៩ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

បូកបញ្ចូលអ្នកឆ្លងថ្មីខាងលើ នាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២៨១,៧៥២នាក់ ហើយតួលេខនេះ ក៏បានធ្វើឱ្យរុស្ស៊ី វ៉ាដាច់អេស្ប៉ាញ ឡើងទៅឈរ លេខរៀងទី២ ក្នុងនាមជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេនៅលើពិភពលោក តាមពីក្រោយសហរដ្ឋអាមេរិក ដែលកំពុងឈរនៅ កំពូលតារាងផងដែរ។

បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី គិតត្រឹមពេញមួយថ្ងៃសៅរ៍ អ្នកស្លាប់ដោយសារ COVID-19 បានហក់ ឡើងដល់ ២,៦៣១នាក់ ក្រោយអ្នកស្លាប់ថ្មី ៩៤នាក់ ត្រូវបានរាយការណ៍ ខណៈ៦៧,៣៧៣នាក់ ជាសះ ស្បើយឡើងវិញ និងមនុស្សជិត ៦.៩លាននាក់ បានទទួលការធ្វើតេស្ដរកជំងឺឆ្លងរាតត្បាត សកលដ៏កាច សាហាវមួយនេះ៕