រថយន្តរបស់មន្ត្រីពន្ធនាគារ ១គ្រឿង ត្រូវមន្រ្តីសាខាគយខេត្តកំពង់ស្ពឺ ចុះចាប់ដល់ក្នុងផ្ទះ

64

កំពង់ស្ពឺ៖ មន្ត្រីសាខាគយ និង រដ្ឋាករខេត្តកំពង់ស្ពឺ បានចុះចាប់រយន្ត 0១គ្រឿង ម៉ាកលុចស៊ីស 400h ពាក់ស្លាកលេខ នគរបាល ជារបស់មន្រ្តីពន្ធនាគារខេត្ត ខណៈពេលចតទុកនៅមុខផ្ទះដោយពិនិត្ស រកឃើញថាគ្មានពន្ធនាំចូល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង២០នាទីព្រឹក នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបរិវេណចតមុខផ្ទះ ក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមការរៀបរាប់ពីមន្ត្រីសាខាគយ និងរដ្ឋាករខេត្ត បានអោយដឹងថា រថយន្ត ០១គ្រឿង ម៉ាកលុចស៊ីស 400h ដែរពាក់ស្លាកលេខ នគរបាលថតចោលនៅមុខផ្ទះដោយមានការសង័្សយកម្លាំងជំនាញបានចុះទៅពិនិត្យ និងសួរនាំរកឯកសារពាក់ព័ន្ធពេលនោះគ្មានអ្វីទាំងអស់ កម្លាំងក៏បានរឹបអូសយករយន្តទៅកាន់សាខាគយនិងរដ្ឋាករខេត្ត ដើម្បីអោយម្ជាស់មកបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្ត 400h ខាងលើ ជាកម្មសិទ្ធរបស់ លោក អ៊ុន សុខុម មុខរបរជាមន្រ្តី ថ្នាកវរនុរក្សទោ បម្រើការងារនៅពន្ធនាគារខេត្ត។
ដោយឡែកម្ចាស់រថយន្តបានបំភ្លឺថា ដោយឃើញរថយន្តនេះថោក និងនៅស្អាតទើបគាត់ទិញជិះបំពេញការងារជាច្រើនឆ្នាំកន្លងមកហើយ ពេលនេះត្រូវគេចាប់តែម្តង។ គាត់បន្ថែមថា៖ បើគយចាប់រថយន្តគាត់ជិះគ្មានពន្ធដូចនេះប្រសិនបើចង់អោយគាត់បង់ពន្ធគាត់ថាគាត់គ្មានលទ្ធភាពទេ។
គួរបញ្ជាក់ថា៖ បច្ចុប្បន្នរថយន្តរបស់មន្រ្តីពន្ធនាគារម៉ាកលុចស៊ីស400h ខាងលើនេះ ត្រូវបានមន្ត្រីគយរឹបអូសយកទៅស្នាក់ការគយ ដើម្បីរងចាំឲ្យម្ចាស់រថយន្ត មកបំពេញបែបបទបង់ពន្ធគយ ស្របតាមច្បាប់៕