រដ្ឋបាលក្រុងកោះរ៉ុង និងក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ សហការស្វែងរកជនរងគ្រោះភ្លាមៗ ខណៈ មានប្រជានេសាទចំនួន០២នាក់ លិចទូកក្នុងសមុទ្រ

38

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ អោយភ្នាក់ងារសារព័ត៌មានឲ្យដឹងថា មានករណីលិចទូកនេសាទមួយគ្រឿង ដែលបណ្តាលឲ្យបាត់ខ្លួនមនុស្សចំនួន ២នាក់ ពេលនេះលោកឧកញ៉ាកំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួ ន៤គ្រឿង ដើម្បីរុករកជនរងគ្រោះនៅលើផ្ទៃសមុទ្រ ក្នុងនោះក៏មានការចូលរួមសហការជាមួយលោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុងផងដែរ ។

បើតាមការបញ្ជាក់របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស ថា ទូកនេសាទនេះ ជាប្រភេទទូកម៉ាស៊ីនប្រភេទគោយន្ត ហើយបានលិចនៅចំណុចលេខដាវ 37.22 ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹម និងក្រុងព្រះសីហនុ វេលាម៉ោង ៣រំលងអាធ្រាត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ។

ម្ចាស់ទូកបញ្ជាក់បន្ថែមថា នៅលើទូកនេសាទដែលលិចនោះ មានមនុស្សចំនួន ០២នាក់ មានឈ្មោះ អា ស្រេម  ជាអ្នកបើកទូក និងកម្មករទូកម្នាក់ទៀត ម្ចាស់ទូកមិនស្គាល់ឈ្មោះ ។

ករណីលិចទូកខាងលើនេះ សម្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង ទឹករលកធំៗបណ្តាលអោយលិចតែម្តង ។

បច្ចុប្បន្ន លោកឧកញ៉ា ទៀ វិចិត្រ កំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង សហការជាមួយសម្ថកិច្ច កំពុងស្វែងរកបន្ត ទោះបីជាការស្វែងរកក្នុងលម្ហសមុទ្រ ជួបការលំបាកច្រើន ដោយសារតែសមុទ្រមានខ្យល់និ ងរលកខ្លាំង លោកឧកញ៉ា និងព្យាយាមឲ្យអស់ពីលទ្ធភាព៕

ដោយ៖ វុន សុខជា ព្រះសីហនុ