ញូដេលី បើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋាភិបាលឥណ្ឌា បានសម្រេចចិត្តអូសបន្លាយពេលបិទប្រទេស ២សប្ដាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាតត្បាត COVID-19។

បើតាមរដ្ឋាភិបាលឥណ្ឌា ជាមួយការអូសបន្លាយពេលបិទប្រទេសនេះ វិធានការ ឬសេចក្ដីណែនាំថ្មីៗ ក៏អាចនឹងត្រូវដាក់ឱ្យអនុវត្តផងដែរ ខណៈខ្លួនកំពុង ពិចារណាបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ ឥណ្ឌា បានដាក់ចេញវិធានការបិទប្រទេសទាំងមូល កាលពីថ្ងៃទី២៤ ខែមីនា ហើយសាលារៀន, សេវាដឹកជញ្ជូនសាធារណៈ និងពាណិជ្ជកម្មមួយភាគធំ ត្រូវបិទទា្វរចាប់ពីពេលនោះមកដែរ។ ប៉ុន្តែ ការឆ្លងរាតត្បាត COVID-19 មិនទាន់ថយចុះគ្រប់គ្រាន់ តាមការចង់បាននោះទេ ហើយនេះគឺជាលើកទី៤ហើយ ដែលឥណ្ឌាអូសបន្លាយពេលបិទប្រទេស គ្របដណ្ដប់លើប្រជាជនជាង ១.៣ពាន់លាននាក់។

 

LEAVE A REPLY

Please enter your comment!
Please enter your name here