អូស្រ្តាលី)៖ បើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន South China Morning Post នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី បានចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយ ធំក្នុងការធ្វើតេស្តសំណល់ទឹកកខ្វក់ និង លាមកនៅតាមប្រព័ន្ធលូរ ដើម្បីស្វែងរកស្លាកស្នាមវត្តមានមេរោគ COVID-19។

អាជ្ញាធរអូស្រ្តាលីបានឲ្យដឹងថា ការធ្វើបែបនេះអាចជួយគ្រប់គ្រង ក៏ដូចជាតាមដានស្ថានការណ៍ នៃការឆ្លង រាលដាលរបស់ជំងឺ COVID-19 ហើយណាមួយវាគឺជាមធ្យោបាយដែលធូរថ្លៃ តែមានប្រសិទ្ធភាព គួរសមផងដែរ។ បើយោងតាមការសិក្សាស្រាវជ្រាវ មេរោគ COVID-19 អាចរក្សាវត្តមាននៅក្នុង លាមកបានរហូតដល់០៦សប្តាហ៍។