បុរសម្នាក់ជិះម៉ូតូទៅខេត្តដើម្បីមើលប្រពន្ធឆ្លងទន្លេ ជាអកុសលត្រូវរថយន្តបុក ស្លាប់ភ្លាមៗ

100

ខេត្តកំពង់ឆ្នាំង  ៖ មានករណីចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូបាន ស្លាប ភ្លាមៗនៅកន្លែងកើតហេតុ ករណីនេះ កើតឡើងនៅវេលាម៉ោង ៥:២៨នាទីព្រឹក ត្រូវនៅថ្ងៃទី ២១ខែមីនា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

បើយោងតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ថា មុនពេលកើតហេតុ បុរសម្នាក់  ជិះម៉ូតូម៉ាកHonda dream ២០២០ ពាក់ស្លាកលេខ តាកែវ 1V-3311 ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅ ភ្នំក្រវាញ បើកបរពីកើតទៅលិច មកដល់ត្រង់ចំណុចកើតហេតុភូមិឃុំខាងលើ ក៏បានប៉ះគ្នាជាមួយនឹងរថយន្តមួយគ្រឿងទៀត ម៉ាក់Alphard  ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2BT-9188  បើកបរដោយបុរសជាជនជាតិចិន ពីរខេត្តឆ្ពោះទៅ ក្រុងភ្នំពេញ ពីរលិចទៅកើត( បញ្ច្រាសទិសគ្នា) បណ្ដាលឱ្យ បុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះមានឈ្មោះ នម វ៉ាន់ស៊ីន ភេទប្រុស អាយុប្រហែល ២៨ ឆ្នាំ មានស្រុកកំណើត ឃុំព្រែកស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នឹងមានប្រពន្ធជានាក់រស់នៅ ភ្នំក្រវាញខេត្តពោធិ៍សាត់ ចំណែកឯម្ចាស់រថយន្តជាជនជាតិចិន ក៏ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ រួចក៏បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលចរាចរណ៍ ខេត្តកំពង់ឆ្នាំង ៕


ចំណែកឯរថយន្ត និងម៉ូតូសមត្ថកិច្ច យកទៅរក្សាទុក នៅសាលាស្រុក បរិបូរណ៍ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ  រីឯ សពជនរងគ្រោះ ត្រូវបាន គ្រួសារយកទៅធ្វើបុណ្យនៅតាមប្រពៃណី នៅខេត្តតាកែវ វិញ។