ត្រៀមខ្លួនតោះ! ១ឆ្នាំមាន តែម្ដង! ខេត្តបាត់ដំបង នឹងធ្វើសង្ក្រាន្តរយៈពេល៤ថ្ងៃ

140

ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៣ ១ឆ្នាំមានតែម្ដង! តោះ!! មកលេងសង្រ្កាន្តបាត់ដំបង! ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព្រះនាមកិមិរាទេវី ព.ស ២៥៦៧ គ.ស ២០២៣។ សូមស្វាគមន៍មកកាន់ទីរួមខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា ។
កុំភ្លេចចូលរួមសប្បាយទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដែលប្រារព្វធ្វើនៅបរិវេណ ក្បែររូបសំណាក់លោកតាដំបងគ្រញ៉ូង។

សូមគោរពអញ្ជើញពុកម៉ែបងប្អូន អ៊ុពូមីងមា ជួបជុំមហាគ្រួសារខ្មែរ អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណៃជាតិខ្មែរ ចូលរួមព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង រាំលេងកំសាន្តចង្វាក់ប្រពៃណៃខ្មែរ តំបន់ត្រជាក់ចិត្ត លេងល្បែងប្រជាប្រិយខ្មែរដែលជាកេរ្តិ៍តំណែលដ៏ល្អផូរផង់ ទស្សនាការសម្តែងសិល្បៈចម្រុះ ជួបជាមួយតារាល្បីៗ ប្រចាំព្រះរាជណាចក្រកម្ពុជា ថតរូបអនុស្សវរីយ៍ជាមួយទន្សាយយក្ស ពោតយក្ស ម្នាស់យក្ស និងក្រូចយក្ស កម្មវិធីប្រដាល់សេរី និងកម្មវិធីកំសាន្តប្លែកៗ ទស្សនាលេងកំសាន្តតំបន់ទាំង ៩ និងទិញទំនិញដ៏សំបូរបែប នេះជាជំនួបដ៏សែនមហោឡារិកព្រឹត្តិការណ៍ដ៏ធំសង្ក្រាន្តបាត់ដំបង ជួបជុំសារទ ០៤ថ្ងៃពេញ ចាប់ពីថ្ងៃទី ១៣ ១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ទីរួមខេត្តបាត់ដំបង។
សូមគោរពអញ្ជើញពុកម៉ែបងប្អូន អ៊ុពូមីងមា ចូលរួមឲ្យបានច្រើនកុះករ ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ៕