លោក លី វិចិត្រ ទទួលសំភារៈសិក្សា និងកាបូបពីក្រុមហ៊ុន ខាយ ណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក សម្រាប់ចុះកម្មវិធីសប្បុរសធម៌

336


កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានទទួលសំភារៈសិក្សា និងកាបូបពីក្រុមហ៊ុន ខាយ ណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ដែលស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។

លោក លី វិចិត្រ បានឱ្យដឹងថា សំភារៈសិក្សាទាំងនេះ លោក និងក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ សហការជាមួយក្រុមការងារសប្បុរសធម៌ក្ដីសង្ឃឹម នៃអង្គភាពសារព័ត៌ CAN គ្រោងនឹងនាំយកទៅចែកជូនដល់សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាពីងពង់ ស្ថិតនៅភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្ដបាត់ដំបង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដែលមានសិស្សសរុប ១៨០នាក់។

លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខាយ ណេង ដែលកន្លងមកតែងតែចូលរួមចំណែក ទាំងសំភារៈ និងថវិកាសម្រាប់ជួយដល់កម្មវិធីសប្បុរសធម៌នេះ។

សំភារៈដែលទទួលបានរួមមាន៖ កាបូបស្ពាយចំនួន ២០០កាបូប, កាបូបយួរដៃ ២៧០កាបូប, សៀវភៅសរសេរចំនួន ៦០០ក្បាល, ប៉ិចសរសេរចំនួន ៣០០ដើម, ខ្មៅដៃសរសេរចំនួន ២៨៨ដើម, បន្ទាត់ចំនួន ២០០បន្ទះ, ប្រដាប់ខួងចំនួន ២០០, ជ័រលុបចំនួន ២០០ដុំ, និងថវិការចំនួន ៧០០,០០០រៀល៕