ប៉េកាំង៖ បើតាមការចេញសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ ការសិក្សាដែលទើបចេញផ្សាយដោយទស្សនាវដ្តីវេជ្ជសាស្រ្តដ៏ល្បី The Lancet បានបង្ហាញថា ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ប្រទេសចិន ជាបឋមត្រូវបានរកឃើញថា មានសុវត្ថិភាព និង អាចបង្កើតឲ្យមានអង់ទីករប្រឆាំង COVID-19 នៅក្នុងខ្លួនមនុស្សបាន។

ការរកឃើញខាងលើនេះគឺជាលទ្ធផលប្រកបដោយក្តីសង្ឃឹមដើម្បីបន្តឆ្ពោះទៅរកការសម្រេចបានជាផ្លូវការនូវវ៉ាក់សាំងប្រឆាំង COVID-19 ដែលមានប្រសិទ្ធភាពក៏ដូចជាសុវត្ថិភាពមួយរយភាគរយ កន្លងទៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុនផលិតឱសថអាមេរិក Modernក៏បានប្រកាសពីដំណឹងល្អដែរគឺលទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ពួកគេ ទទួលបានលទ្ធផល វិជ្ជមាន។