បរទេស)៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់៥,២៩៧,៩៥៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៣៩,៤១៣នាក់ និងជាសះស្បើយឡើងវិញ ២,១៥០,៨១០នាក់គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៦៤៤,៨៤៨នាក់ ស្លាប់ចំនួន ៩៧,៦៣៥នាក់ និងជាសះស្បើយចំនួន ៣៩៧,៦៥៣នាក់នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ។