ភ្នំពេញ៖ កម្មវិធី ស្រាវ (Thriive) គឺជាកម្មវិធីផ្តល់ជំនួយជាសម្ភារៈដល់អាជីវកម្មខ្នាតតូច និង មធ្យម នូវទំហំចាប់ពី ២,០០០ ដល់ ១០,០០០ ដុល្លារអាមេរិក។
តាមសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ កម្មវិធីស្រាវប្រចាំប្រទេសកម្ពុជា បានចាប់ផ្ដើមជ្រើសរើសអាជីវកម្មសម្រាប់ឆ្នាំ២០២០ ជាឱកាសដ៏ល្អប្រសើរសម្រាប់បងប្អូនអាជីវករ ដែលមានចំណាប់អារម្មណ៍ អាចមកដាក់ពាក្យបាននៅទីតាំងរបស់អង្គការផ្ទាល់ ឬតាមរយៈបណ្តាញតភ្ជាប់ខាងក្រោម៖
លក្ខខណ្ឌក្នុងការចូលរួមជាមួយកម្មវិធីស្រាវមានដូចខាងក្រោម៖
-មានប្រតិបត្តិការ និងការលក់រយៈពេលយ៉ាងតិច ១ឆ្នាំ មុនពេលដាក់ពាក្យ
-មានបុគ្គលិកយ៉ាងតិច ២នាក់ នឹងមិនលើសពី៣០នាក់
-មានពេលវេលាគ្រប់គ្រាន់ក្នុងចូលរួមវគ្គប្រឹក្សាយោបល់ទាក់ទងនឹងអាជីវកម្ម និងវគ្គបណ្ដុះបណ្ដាលនានា ជាមួយស៊ីអ៊ិនវេសមិន
-ម្ចាស់អាជីវកម្មដែលធ្វើការសម្រេចចិត្ត និងចំណាយពេល ១០០% លើអាជីវកម្ម
-ត្រូវការគ្រឿងបរិក្ខា និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម។

ដាក់ពាក្យមកឥឡូវនេះដើម្បីទទួលបានជំនួយសម្រាប់ពង្រីកអាជីវកម្មអ្នក ហើយសំណងគឺជាការជួយទៅសហគមន៍វិញ!

អាចទាញយកពាក្យសុំបានតាមរយៈបណ្តាញតភ្ជាប់ខាងក្រោម៖
https://drive.google.com/drive/folders/1Gaq50gNMES8Fst2fxk1g2hyXTjIM0fMQ?usp=sharing

ផុតកំណត់ទទួលពាក្យសុំ: 31 កក្កដា ឆ្នាំ 2020

សម្រាប់ព័ត៌មានបន្ថែម៖ 096 42 62 302