រ៉ូម)៖ បើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ វេជ្ជបណ្ឌិត ជាន់ខ្ពស់អ៉ីតាលី លោក Alberto Zangrillo បាននិយាយថា វីរុសកូរ៉ូណាថ្មី (COVID-19) កំពុងបាត់បង់ ឥទ្ធិពល និងលែងមានភាពកាចសាហាវ ដូចមុន ខណៈតំបន់អាមេរិកឡាទីន ជាពិសេសប្រទេសប្រេស៊ីល បានក្លាយជាចំណុចកណ្ដាលថ្មីនៃការឆ្លងរាតត្បាត។

លោក Alberto Zangrillo ជាប្រធានមន្ទីរពេទ្យ San Raffaele ក្នុងទីក្រុង Milan នៃតំបន់ Lombardy ស្ថិតនៅភាគខាងជើងប្រទេសអ៉ីតាលី ធ្វើការកត់សម្គាល់ បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីតាលី RAI កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះ លោក Alberto បានគូសបញ្ជាក់ដូច្នេះថា៖ «ការពិនិត្យកំហាក ក្នុងរយៈពេល១០ថ្ងៃមកនេះ បានបង្ហាញថាបរិមាណវីរុសមានចំនួនតិចតួចបំផុត បើធៀបទៅនឹងការ ពិនិត្យកំហាកកាលពីជាងមួយខែ ឬពីរខែមុន។ នេះមាន ន័យថា វីរុសកូរ៉ូណាថ្មី (COVID-19) កំពុងបាត់បង់ឥទ្ធិពល និងលែងមានភាពកាចសាហាវដូចមុន»។

គួរជម្រាបថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន អ៉ីតាលី មានអ្នកឆ្លង COVID-19 ២៣២,៩៩៧នាក់ ក្នុងនោះស្លាប់ ៣៣,៤១៥នាក់ និងជាសះស្បើយ ឡើងវិញ ១៥៧,៥០៧នាក់៕