(បរទេស)៖  ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៣៦១,៤៣៧នាក់ហើយ ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៧៧,១៤៨នាក់ និងជាសះស្បើយឡើងវិញ ២,៩០០,០៣៤នាក់គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៨៥៨,៩៩៩នាក់ ស្លាប់ចំនួន ១០៦,៩២១នាក់ និងជាសះស្បើយចំនួន ៦១៥,៣០១នាក់។

ប្រភព៖ គេហទំព័រអន្តរជាតិ Worldometer