(ខេត្តស្ទឹងត្រែង)៖ សត្វក្រពើត្រីចំនួន២៥ក្បាលមានទម្ងន់ចាប់ពី២៥ទៅ៤០គីឡូក្រាម ត្រូវបានផ្នែកនាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នាំយកមកពីខេត្តសៀមរាប មកលែងក្នុងបឹងធម្មជាតិមួយហៅថា(បឹងខាំផា ) ដើម្បីឱ្យវារស់នៅបន្តពូជបែបធម្មជាតិ និងមានបរិមាណកើនឡើងបន្ថែម ព្រោះវាជាពពួកសត្វក្រពើជិតផុតពូជទៅហើយនោះ។
សូមបញ្ជាក់ថា៖ក្រពើត្រីនេះជាពពួកសត្វជិតផុតពូជ ត្រូវបានមន្ត្រីនាយកដ្ឋានជលផល សហការជាមួយក្រុមហ៊ុនរ៉ាយហ្សីងហ្វីនិក រួមនិងអាជ្ញាធរមូលដ្ឋាន ធ្វើពិធីលែងសរុបបានចំនួន ៤១ក្បាលហើយ ក្នុងនោះ លើកទីមួយចំនួន១៩ក្បាល និងលើកទី២នេះ មានចំនួន២២ក្បាល ទៅក្នុងបឹងណាវ៉ា និងបឹងខាំផា ស្ថិតនៅក្នុងភូមិសាស្ត្រ ដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕
អត្ថបទ ៖ សែ ចិត