ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តនឹកអេតចាយ រវាងរថយន្ត TOYOTA VIGO ខ្ទេចទាំងពីរ….

92


កណ្ដាល÷នៅវេលាម៉ោង០៦:១០នាទីនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ ៥១ ត្រង់ចំណុចភូមិម្លូម៉ឺនលិច ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល រថយន្តមួយគ្រឿងម៉ាក HYUNDAl MIGHTY ពណ៌ស ស្លាកលេខកំពង់ចាម 3B-0426 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរបញ្ច្រាសទើសគ្នា លុះមកដល់ចំណុចកើតហេតុ បានប៉ះជាមួយរថយន្តមួយគ្រឿង ម៉ាក់TOYOTA VIGO ពណ៌ស មើលមិនឃើញស្លាកលេខទេ ព្រោះខ្ទេចផ្នែកខាងមុខនិងផ្នែកខាងក្រោយ ឯអ្នកបើកបរមិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ធ្ងរ។

ក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ចនគរបាលបានឱ្យដឹងថារថយន្តទាំងពីរគ្រឿង បើកបរក្នុងទិសដៅកញ្ច្រាសទើសគ្នា ដោយសារតែរថយន្ត TOYOTA VIGO ជាប្រភេទរថយន្តធុនតូចកម្លាំងបុក បានបណ្ដោយឱ្យខ្ទេចរងការខូចខាតខ្លាំងជាងរថយន្តធំ រីឯរថយន្តដឹកអេតចាយខូចខាតតិចតួចផ្នែកខាងមុខ។ អ្នកបើកបររថយន្ត TOYOTA VIGO រងរបួសជាទម្ងន់ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានយករថយន្តទាំង០២គ្រឿងយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីកសាងសំណុំរឿង ចំណាត់ការនីតិវិធីបន្តតាមផ្លូវច្បាប់។ អត្ថបទ÷ ចាន់ បូរី