ក្រសួងការងារចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឲ្យជនបរទេសអាចប្រកបការងារនៅកម្ពុជា បានដូចធម្មតាវិញ

844

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងថ្មីមួយស្ដីពីការអនុញ្ញាតឲ្យជនបរទេសនៅកម្ពុជា អាចប្រកបរបរ ឬធ្វើការងារបានធម្មតាឡើងវិញ។ ក្រសួងការងារបានបញ្ជាក់ថា យោងតម្រូវការកម្លាំងពលកម្មជំនាញនៃជនបរទេសក្នុងវិស័យសេវាកម្ម និងដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្នុងប្រទេសកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឡើងវិញនូវគ្រប់សកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស។