ខេត្តកណ្តាល៖ អាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវរៀបចំផែនការឲ្យបានច្បាស់ លាស់ដើម្បីត្រៀមបង្ការ គ្រោះទឹកជំនន់នាពេលខាងមុខ ពីព្រោះកិច្ចការនេះគឺជាកិច្ចការសំខាន់ណាស់ បើសិនជាយើងមិនបាន គិតគូរត្រៀមបង្ការទុកជាមុនទេ នោះយើងនឹងជួបបញ្ហានិងផលលំបាកជាច្រើន នៅក្នុងមូលដ្ឋាន យើងដូច្នេះក្នុងនាមជាអាជ្ញាធរធ្វើត្រូវ មានផែនការច្បាស់លាស់ ត្រូវក្តាប់ឲ្យបាន ធ្វើឲ្យបាន និងទាន់ពេលវេលា។

នេះជាការលើកឡើងរបស់ ឯកឧត្តម នុត ពុធដារ៉ា អភិបាល រងខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលទិន្ន័យផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ន ទឹកជំនន់ ជាមួយ មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរក្រុង ស្រុកទាំង១១ និងមន្ត្រីទទួលបន្ទុកការងារគ្រោះមហន្តរាយក្រុងស្រុក នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលាខេត្តកណ្ដាល។

ឯកឧត្តមបានមានប្រសាសន៍ថាបញ្ហាសំខាន់ដែលអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះ គ្រោះទឹកជំនន់ គឺការរៀបចំទីទួលសុវត្ថិភាព សម្រាប់ដាក់ប្រជាពលរដ្ឋដែលរងគ្រោះ សម្ភារៈ និងសត្វពាហនៈ របស់ពួកគាត់ ។

ឯកឧត្តមបន្តថាក្រៅពីនេះអាជ្ញាធរក៏ត្រូវគិតគូរផងដែរ ចំពោះទឹកស្អាតសម្រាប់ការប្រើប្រាស់ផ្នែកសុខាភិបាល ត្រូវត្រៀមគ្រូពេទ្យសម្រាប់ជួយពួកគាត់ពេលមានបញ្ហាសុខភាពសាខាកាកបាទក្រហមកម្ពុជាខេត្តនិងអង្គភាពពាក់ព័ន្ធ ក៏ត្រូវត្រៀមជួយសង្គ្រោះជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមធ្វើ ការក្រើនរំលឹក និងជំរុញដល់អាជ្ញារក្រុង-ស្រុកទាំង១១។

ត្រូវពន្លឿនក្នុងការផ្ដល់នូវទិន្នន័យ ដើម្បីរៀបចំចងក្រងបញ្ចូលទិន្នន័យតាមបណ្តាស្រុកនិមួយៗ ចូលទៅក្នុងផែន ការត្រៀម បម្រុងឆ្លើយតបគ្រោះអាសន្នខាងលើ នេះធ្វើយ៉ាងណាឱ្យ បានទាន់ពេលវេលាតាម ការកំណត់។