(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផលិតនូវវីដេអូខ្លីមួយ ស្តីពីការណែនាំពីវិធីប្រើប្រាស់ប្រព័ន្ធ ចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធអនឡាញ ដែលទើបនឹងដាក់ឲ្យដំណើរការ ។

វីដេអូនេះបានផ្តល់ភាពងាយស្រួល ដល់អ្នកចុះបញ្ជីនេះឲ្យបានជ្រាបពីដំណើរការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធអនឡាញ។

សូមជម្រាបថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០តទៅ, ធុរជនអាចធ្វើការចុះបញ្ជីអាជីវកម្មថ្មីបាន តាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាកញ្ចប់ ដែលមានអាសយដ្ឋាន www.registrationservices.gov.kh ដូចជាការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ និងការធ្វើសេចក្តីប្រកាស ផ្តល់ដំណឹងបើកសហគ្រាស ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលតែមួយ និង ត្រូវការពេលវេលាយ៉ាងយូរត្រឹម៨ថ្ងៃ នៃថ្ងៃធ្វើការប៉ុណ្ណោះ ជាមួយនឹងការចំណាយតិចជាងមុន រហូតជាងពាក់កណ្តាល៕