ប៉េកាំង៖បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ អាជ្ញាធរសុខាភិបាលចិននៅ ព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យ ដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃ អង្គារម្សិលមិញ ប្រទេសចិនបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១២ករណីបន្ថែម ទៀត ដែលក្នុងនោះមាន ០៩នាក់ជាប្រភេទករណី ឆ្លងក្នុងស្រុក និង ០៣នាក់ទៀតជា ករណីនាំចូលពីបរទេស។

បើតាមការបញ្ជាក់ពីគណៈកម្មការសុខភាពជាតិចិនបានឲ្យដឹងថា ក្នុងចំណោមប្រភេទ ករណីឆ្លង ក្នុងស្រុកទាំង ១៣ករណីខាងលើនេះ រដ្ឋធានីប៉េកាំងបានរ៉ាប់រ៉ងតែឯងចំនួន ០៧ករណី និង ០២ករណីទៀត ត្រូវបានរាយការណ៍ចេញពីខេត្តហ៊ូប៉ី (Hebei)។ ចំណែកឯ ០៣ករណីដែល ជាប្រភេទករណីនាំចូលពីបរទេសវិញ គឺត្រូវបានរាយការណ៍ចេញពីទីក្រុងសៀងហៃ (Shanghai) ចំនួន ០២ករណី និង ០១ករណីទៀតនៅខេត្តសានស៊ី (Shaanxi)។

នៅក្នុងរបាយការណ៍តែមួយនេះ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ទៀតថា ខ្លួនក៏បានរកឃើញអ្នក ជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០៣នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជា សះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៤២៨នាក់។ គិតត្រឹមពេលនេះចិនមានករណីឆ្លង COVID-19 សុរប ៨៣,៤៣០ករណី ខណៈតួលេខនៃអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល សម្រាប់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ៕