កាន់តែសាហាវហើយ! ចិនចាប់ជម្រិតចិនគ្នាឯង ធ្វើទារុណកម្ម ជំរិតទាលុយយ៉ាងសាហាវឃោរឃៅ នៅកំពង់សោម

510

កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ និង០០នាទី កម្លាំងកងរាជអាវុធហត្ថកងរាជអាវុធហត្ថខេត្តព្រះសីហនុ រំដោះខ្លួនជនរងគ្រោះប្រមាណជាង ១០នាក់ ក្នុងអំពើចាប់ជម្រិតនិងបង្ខាំងមនុស្សខុសច្បាប់ និងកំពុងបញ្ជូនខ្លួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ដោយសារស្ថានភាពជនរងគ្រោះត្រូវបានជនសង្ស័យធ្វើទារុណកម្មរងរបួសធ្ងន់ធ្ងរ។

យោងតាមប្រភពព័ត៌មានពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិ៣ សង្កាត់លេខ១ ខេត្តព្រះសីហនុ មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុ លោក គង់ វិចិត្រ រង លោកអភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានធ្វើការឆែកផ្ទះល្វែងមួយកន្លែង រំដោះខ្លួនបានជនជាតិចិនប្រមាណជាង ១០នាក់។
ជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនបន្ថែមទៀត ៕

ក្នុងនោះបើតាមរយៈរូបភាពដែលគណនីហ្វេសប៊ុក Sopheak Sorn បានបង្ហោះពេលនេះជនរងគ្រោះកំពុងស្នាក់សម្រាកនៅមន្ទីរពេទ្យ ដើម្បីពិនិត្យនិងព្យាបាលរបួស។