នៅរសៀលថ្ងៃទី០២ ខែកក្កដា  ឆ្នាំ២០២០ ឯកឧត្តម លី វិចិត្រ . ឯកឧត្តម ប៉ាង ចន្នី .ឯកឧត្តម ហ៊ួរ ពៅ នឹង ឯកឧត្តម វង្ស បូរិទ្ធិ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ បានចូលរួមសកម្មភាពបាញ់ថ្នាំបំភាយសម្លាប់មេរោគកូវីដ-១៩ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

– កម្មវិធីនេះដឹកនាំដោយឯកឧត្តម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាសហការ ជាមួយសាលារាជធានីភ្នំពេញ នឹងគ្រប់ខណ្ឌក្នុងរាជធានី ព្រមទាំងក្រុមសង្រ្គាះបន្ទាន់៩១១ ដឹកនាំដោយលោក អនុសេនីយ៍ត្រី នួន តែន ។

– ទីតាំងដែលចុះធ្វើសកម្មភាពបាញ់បំភាយសម្លាប់មេរោគកូវីដ-១៩ មានដូចជាតាមផ្ទះជួល កម្មកររស់ នៅចំនួន១០០បន្ទប់នឹងនៅរដ្ឋបាលសាលាសង្កាត់ជាមួយនឹង នគរបាល រដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

– ក្នុងនោះដែរ ឯកឧត្តម សោម អូន មានមតិសំណេះសំណាលជាមួយបងប្អូនកម្មករហើយបានលើកឡើងថា ការបាញ់ថ្នាំបំភាយនេះមិនមានការប៉ះពាល់ដល់សុខភាពឬបង្ករអោយមានការដួលសន្លប់នោះទេ ឯកឧត្តម បានបញ្ជាក់បន្ថែមថា គោលបំណងដែលឯកឧត្តមដឹកនាំក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា គឺដើម្បីចូលរួមចំណែកទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល ព្រោះសព្វថ្ងៃជម្ងឺកូវីដ-១៩ ជាជម្ងឺសកល ហើយមានការកើនឡើងយ៉ាងច្រើនលើពិភពលោកដែលមានអ្នកស្លាប់នឹងអ្នកឆ្លងគួរអោយមានការបារម្មណ៍ជាខ្លាំង។

-នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ស្អែកនេះ ឯកឧត្តម សោម អូន នឹងបន្តដឹកនាំក្រុមការងារចុះ បាញ់ថ្នាំបំភាយសម្លាប់មេរោគជម្ងឺកូវីដ-១៩ នៅសាលាខណ្ឌកំបូល ថែមទៀត ។

-ផែនការបន្ទាប់: ឯកឧត្តមប្រធាន សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៍ជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែងផងដែរ ឯកឧត្តមនឹង សុំគោលការណ៍ពីឯកឧត្តម ហុី ប៉ាវី ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីចុះធ្វើសកម្មភាពបាញ់បំភាយទប់ស្កាត់ជម្ងឺកូវីដ-១៩ នៅមូលដ្ឋានឃុំមួយចំនួនក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែងផងដែរ។