ឡានរបស់អ្នកនឹងឆាប់ខូចបើអ្នកនៅបន្តបើកឡានបែបនេះ!

628

តិចនិកក្នុងការបើកបរដែលល្អបំផុតដែលអ្នកមានឡានជិះត្រូវតែដឹង ការចេះបើកបររថយន្តតែមួយមុខ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយត្រូវស្វែងយល់ពីរបៀបថែទាំរថយន្ត ព្រមទាំងសិក្សាពីកត្តាបណ្ដាលឲ្យរថយន្តខូចបន្ថែមទៀត។ ខាងក្រោមនេះ ជាទម្លាប់អាក្រក់របស់អ្នកបើកបរមួយចំនួនតូច ដែលអាចធ្វើឲ្យរថយន្តខូច ដោយមិនដឹងខ្លួន៖

១. មិនប្រើប្រាស់ហ្វ្រាំងដៃមិនថានៅពេលចតរថយន្ត នៅតំបន់ជម្រាល ឬតំបន់រាបស្មើ ការចតដោយមិនប្រើប្រាស់ហ្វ្រាំងដៃ គឺវាផ្ដល់សម្ពាធទាំងអស់ ទៅឲ្យប្រអប់លេខ។ វត្ថុម្យ៉ាងគត់ ស្ថិតនៅក្នុងប្រអប់លេខ ដែលអាចទប់លំនឹងរថយន្តបាននោះ គឺម្ជុលដ៏តូចមួយ ដែលគេហៅថា “parking pawl”។ ដូចនេះ តាមរយៈការប្រើប្រាស់ហ្វ្រាំងដៃ ពេលចតវានឹងជួយបន្ធូរសម្ពាធរបស់ប្រអប់លេខ និងអាចបន្ថែមអាយុកាលប្រអប់លេខបានកាន់តែយូរ។

២. មិនទាន់ឈប់ឡានស្រួលបួល ក៏ប្ដូរលេខភ្លាមៗនៅខាងក្នុងប្រអប់លេខ គឺមានលេខជាច្រើន ដូចនេះ ពេលដែលប្ដូរលេខ ដោយមិនបានឈប់ឲ្យត្រឹមត្រូវនោះ ហាក់បីដូចជាធ្វើឲ្យលេខបំពេញតួនាទីជាហ្រ្វាំងទប់ ដែលនេះផ្ដល់សម្ពាធដ៏ធំមួយទៅឲ្យប្រព័ន្ធដ៏តូចមួយ។ ការធ្វើដូចនេះ ក៏អាចបណ្ដាលឲ្យខូចខាតដងបង្វិលរថយន្ត ដែលជាឧបករណ៍មួយ មានតួនាទីបញ្ជូនថាមពលទៅឲ្យកង់។

៣. ជិះចុះចំណោត ដោយជាន់ហ្វ្រាំងជាប់ ការជិះចុះចំណោត ដោយជាន់ហ្វ្រាំងជាប់ អាចជាវិធីសាស្ត្រមួយដ៏សុវត្ថិភាពបំផុត ប៉ុន្តែការជិះលើផ្លូវចម្ងាយឆ្ងាយ អាចបណ្ដាលឲ្យស្បែកហ្វ្រាំងឡើងកម្ដៅ និងខូចគុណភាពបាន។ ដូចនេះ គួរតែជិះដោយលែងហ្វ្រាំងម្ដងម្កាលប្រសិនបើអាច។

៤. លាងសម្អាតម៉ាសុីនឡាន ដោយកម្លាំងទឹកខ្លាំងម៉ាសុីនរថយន្តមួយចំនួន ប្រសិនបើលាងសម្អាតដោយប្រើប្រាស់កម្លាំងទឹកខ្លាំង អាចធ្វើឲ្យផ្នែកមួយចំនួននៃម៉ាសុីន រងការប៉ះពាល់បានដូចជា រហូតសន្ទះការពារជាដើម។

៥. មិនខ្វល់ពីសំឡេងរថយន្តជួនកាលសំឡេង ដែលបញ្ចេញដោយរថយន្តមួយចំនួន អាចឲ្យអ្នកដឹងថា រថយន្តកំពុងតែមានបញ្ហាត្រង់ផ្នែកអ្វីមួយ ហេតុនេះ ពេលបើកបររថយន្តគួរចំណាយពេលស្ដាប់សំឡេងរថយន្ត ជាជាងស្ដាប់ចម្រៀង ឬវិទ្យុ។

៦. ទ្រនិចសាំងធ្លាក់ដល់បាតនៅតែបើកទៅមុខ លោក Ray Sparrow អ្នកជំនាញខាងជាងម៉ាសុឺន ១រូប បានឲ្យដឹងថា ប្រសិនបើរថយន្តអស់សាំងហើយ នៅតែបើកទៅមុខទៀត បញ្ហានឹងកើតមានឡើង ចំពោះម៉ាសុីនរថយន្ត។ សម្រាប់រថយន្តដែលមានម៉ាសុីនប្រើប្រាស់ប្រេងម៉ាស៊ូត បញ្ហាអាចកើតមានឡើងលើគ្រឿងបង្គំ នៃម៉ាសុីនរថយន្ត ដោយអាចមានការខូចខាតបាន ព្រោះម៉ាសុីនសំបូរទៅដោយខ្យល់ជាជាងប្រេងម៉ាស៊ូត។

ចំពោះរថយន្ត ដែលមានម៉ាសុីនប្រើប្រាស់ដោយសាំងវិញ មានភាពប្រសើរជាងម៉ាសុីនម៉ាស៊ូតបន្តិច។ ប៉ុន្តែមានចំណុចមួយដែលអ្នកគួរព្រួយបារម្ភនោះ គឺក្នុងករណីដែលអ្នកបានចាក់សាំងបំពេញរួចហើយក៏ម៉ាសុីននៅតែមិនអាចបញ្ឆេះបានដែរ។ បញ្ហានេះ អាចមកពីការស្ទះខ្យល់។ ខ្យល់ ដែលមាននៅក្នុងធុងសាំង ធ្វើឲ្យសាំងមិនអាចបង្ហូរទៅកាន់ម៉ាសុីនបាន ដែលនេះ ត្រូវការជំនួយពីជាងជួសជុល ហើយវាអាចចំណាយប្រាក់អស់ច្រើនជាងតម្លៃសាំង ដែលអ្នកបានសន្សំសំចៃទៅទៀត៕ បើលោកអ្នកគិតថាអត្ថបទនេះល្អ ជួយស៊ែរទៅកាន់មិត្តភក្តិអ្នកម្នាក់មួយទៅ។