មូលហេតុដែលអ្នកគ្រប់គ្នា មិនគួរទទួលទានកាហ្វេ ដែលបម្រើនៅលើយន្តហោះដោយសារតែ…

504

នេះបើយោងតាមគេហទំព័ររបស់ The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ កាលពីថ្ងៃសប្តាហ៍កន្លង បានសរសេររៀបរាប់អំពីការបកស្រាយមួយ ដែលត្រូវបានធ្វើឡើងដោយអ្នកបម្រើនៅលើយន្តម្នាក់ ដែលគាត់ បានរៀបរាប់អំពីព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធទៅនឹងប្រព័ន្ធទឹកសម្រាប់ប្រើប្រាស់នៅលើយន្តហោះ ធ្វើដំណើរបច្ចុប្បន្ន។

អ្នកបម្រើតាមយន្តហោះម្នាក់ ដែលបានបញ្ជាក់ថា នាងឈ្មោះ Betty ដែលបច្ចុប្បន្នកំពុងបំពេញការងារនេះ ជាមួយនឹងក្រុមហ៊ុនអាកាសចរអាមេរិក បានបញ្ជាក់ថា អ្នកគ្រប់គ្នាមិនគួរទទួលទានកាហ្វេ ដែលត្រូវបានបម្រើនៅក្នុងយន្តហោះធ្វើដំណើររបស់អ្នកឡើយ ហើយនាងបានថែមទាំង បានបញ្ជាក់អំពីមូលហេតុអះអាងបន្ថែមផងដែរថាទឹក ដែលគេប្រើប្រាស់សម្រាប់ឆុងកាហ្វេ និងទឹកដែលត្រូវបានប្រើប្រាស់ នៅក្នុងបង្គន់លើយន្តហោះ គឺជាទឹកដែលមានប្រភពតែមួយ។

នាងបញ្ជាក់ទៀតថា ប្រសិនបើអាចជៀសបាន ដូចជាប្រភេទកាហ្វេតែ ឬទឹកក្តៅបាននោះ គឺជារឿងល្អ ប៉ុន្តែប្រសិនបើទឹកសុទ្ធជាដបឬ ទឹកកក គឺប្រាកដជាមិនអីនោះទេ។ នេះមិនមែន ជាលើកទី១ ឬជាមនុស្សទី១ទេ ដែលបានធ្វើការប្រឆាំងមិនគួរញាំកាហ្វេនៅលើយន្តហោះ ក្នុងនោះទីភ្នាក់ងារការពារបរិស្ថាន ឬ The Environment Protection Agency (EPA) ក៏ធ្លាប់បានធ្វើតេស្តម្តងហើយកាលពីឆ្នាំ២០១២កន្លងទៅ នៅលើជើងហោះហើរជាច្រើន ហើយរកឃើញថា ១២ភាគរយ នៃទឹកសម្រាប់ប្រើប្រាស់ឆុងកាហ្វេ គឺមានពពួកបាក់តេរី និងសារធាតុ E.coli ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមបញ្ចេញមតិរបស់លោកអ្នក!