ហ៊ានគុក! គាស់ទ្វារទាំងកណ្តាលអាធ្រាត ចូលរំលោភកូនស្រីគេ តែត្រូវនាងស្រែកផ្អេីល

0
158

កោះកុង៖ បុរសម្នាក់ នៅផ្ទះក្បែរគ្នា បានគាស់ទ្វារចូលចាប់រំលោភក្មេងស្រីអានិតិជនម្នាក់ តែត្រូវនាងស្រែកផ្អើលអស់អ្នកជិតខាង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២:០០ នាទីយប់ នាយប់រំលងអធ្រាតចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ-ឃុំដងពែង ស្រុកស្រែអំបិល។

ជនសង្ស័យមានឈ្មោះ កុល ឡាយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកជនរងគ្រោះមានឈ្មោះ ជ. ទ ភេទស្រី អាយុ ១៤ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ។ តាមការសាកសួរ របស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកក្នុងផ្ទះ ក៏ត្រូវបានជនសង្ស័យលួចគាស់ទ្វារចូល បំរុងធ្វើសកម្មភាពរំលោភនាង។

តែត្រូវនាងស្រែក ផ្អើលអស់អ្នកជិតខាង រួចជនសង្ស័យ ក៏រត់ទៅផ្ទះវិញ លុះដល់ស្អែកឡើង វេលាម៉ោង ១៤:៣០នាទីរសៀល ទើបនាងមករាយការណ៍នៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដងពែង នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ។ នៅពេលទទួលបានពត៌មាន កម្លាំងសមត្ថកិច្ចស្រុកស្រែអំបិល បានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនខឹងជនរងគ្រោះ បំរុងឡើងទៅវាយនាងទេ។

តែយ៉ាងណាហេតុផលនេះគឺមិនសមឡេីយ ដែលហ៊ានគាស់ទ្វាផ្ទះគេទាំងកណ្តាលអធ្រាត ក្នុងគោលបំណងចង់ទៅវាយគេដែលជាក្មេងស្រី អាយុទេីប ១៤ឆ្នាំនោះ។ ករណីនេះ កម្លាំងជំនាញ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here