Zinidine Zidane ពេលចាញ់ក្រុមចង់អោយខ្ញុំចេញ ពេលឈ្នះខ្ញុំអាចនៅបន្ត

475

អ្នកចាត់ការទូទៅ Zinedine Zidane បានធ្វើបទបង្ហាញ ចំពោះមុខអ្នកសារព័ត៌មាននៅ Valdebebas ដូច​ជាទម្លាប់ មុនពេល Real Madrid ទទួលភ្ញៀវ​ Osasuna នៅកីឡាដ្ឋាន Santiao Bernabeu នាថ្ងៃពុធ​ក្នុង​ការ​ប្រកួត​​សប្តាហ៏ទី ៦ ខណៈជ័យជំនះសប្តាហ៏ទី៥លើក្រុម Sevilla បានបន្ធូរបន្ថយសម្ពាធកៅអី អ្នកចាត់ការ របស់ ខ្លួន​​បន្ទាប់ពីរងបរាជ័យចាញ់ PSG ធ្ងន់ធ្ងរកាលពីសប្តាហ៏មុន។

ឆ្លើយតបនិងពាក្យចចាមអារាមអំពីអនាគតរបស់ខ្លួន លោក Zidane បានបញ្ជាក់ថា: នៅពេល​ដែល​យើង​ចាញ់​ពួកគេចង់អោយខ្ញុំចាកចេញ ហើយពេលណាយើងឈ្នះការប្រកួតខ្ញុំអាចដឹកនាំបន្ត ។ វាបានក្លាយជារឿង​ធម្មតា​ថ្ងៃ​ស្អែក​មានរឿងអ្វីកើតឡើងយើងមិនអាចព្យាករណ៏ទុកមុនទេ ។

តែយើងត្រូវតែខិតខំអោយអស់​ពី​សមត្ថ​ភាព​​​រយៈ​ពេល៩០នាទីដើម្បីជ័យជំនះ សម្រាប់អ្នកគាំទ្រ និង ខ្លួនឯង​ហើយនេះ​គឺជាអ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍។ ក្រុមអធិរាជសបានឆ្លងកាត់ប្រកួត ៥ លើកស្របពេលអ្នកចាត់ការទូទៅសញ្ជាតិបារាំងបាន បានបញ្ជាក់ពីជំហរ​របស់​គាត់ថាការប្រកួតនៅក្របខណ្ឌលីកកំពូលអេស្បាញគឺមានភាពពិបាកនិងប្រកួតប្រជែងខ្លាំង ខណៈកីឡាករ​សំខាន់​របស់ខ្លួនមួយចំនួននៅរងរបួសនៅឡើយ។