កណ្ដាល៖ ករណីមិនបើកប្រាក់ខែជូនកម្មករ-កម្មការិនី នៅរោងចក្រកាត់ដេរ «ថៃយ៉ា ហ្គាមេន អ៊ិនដាសស្រ្ទៀល ខូអិលធីឌី» ស្ថិតនៅស្រុកពញ្ញាឮ ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះទៅសម្របសម្រួលដល់ទីតាំងរោងចក្រតែម្ដង ដោយបានដាក់គោលការណ៍ច្រើនចំណុចឲ្យខាងភាគីរោងចក្រគោរព និងអនវត្តន៍ឲ្យបានល្អ។

ស្ថិតនៅក្នុងកិច្ចប្រជុំជាមួយភាគីរោងចក្រ នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយមានសមាសភាពចូលរួមពីមន្ត្រីពាក់ព័ន្ធ រាប់ពីក្រសួងផងដែរនោះ, លក្ខខណ្ឌ៥ចំណុច ត្រូវបានឯកភាពដាក់ ឲ្យភាគីរោងចក្រដោះស្រាយ ឲ្យបានល្អរួមមាន៖
*ទី១៖ ភាគីក្រុមហ៊ុន នឹងបើកប្រាក់ឈ្នួលចុងក្រោយ ដែលមិនទាន់បានបើកជូនដល់កម្មករ និយោជិតទាំងអស់។
*ទី២៖ ភាគីក្រុមហ៊ុន នឹងបើកប្រាក់ឈ្នួល ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។
*ទី៣៖ ភាគីក្រុមហ៊ុន នឹងបើកប្រាក់បំណាច់រំលឹកអតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារ ឆ្នាំ២០២០។
*ទី៤៖ ភាគីក្រុមហ៊ុន នឹងផ្តល់ប្រាក់សម្រាប់ជប់លៀងលាគ្នា ចំនួន៣៥% នៃប្រាក់ខែគោល តាមការសន្យាជាមួយកម្មករ និយោជិតកន្លងមក។
*ទី៥៖ ក្រុមហ៊ុន នឹងបិទផ្សាយបញ្ជីបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ នៅថ្ងៃទី១៨
ខែកក្កដា ឆ្នាំ២០២០ និងបើកផ្តល់ជូនកម្មករនិយោជិត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។

ដំណោះស្រាយរបស់អភិបាលខេត្ត ត្រូវបានកម្មករកម្មការិនី ប្រមាណ៨០០នាក់ សាទរយ៉ាងលាន់រំពង សម្តែងនូវអំណរគុណ និងពេញចិត្តយ៉ាងខ្លាំង ដែលនេះសបញ្ជាក់ឲ្យឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់ អភិបាលខេត្តកណ្ដាល ក្នុងការដោះស្រាយយ៉ាងមានតម្លាភាពជូនដល់ពួកគាត់។

សូមជម្រាបជូនថាក្រុមហ៊ុនថៃយ៉ាហ្គាមេនអ៊ិនដាសស្រ្ទៀលខូអិលធីឌីបានដាក់លិខិតសុំព្យួរការងារអស់ រយៈពេលពីរខែម្តងរួចហើយ ក្រោយមកបានបិទសង្វាក់ផលិតកម្ម និងសុំបញ្ចប់កិច្ចសន្យាការងារ របស់កម្មករ និយោជិតកាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២០ ថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here