(ភ្នំពេញ)÷ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ ដ៏រន្ធត់នៅតាមមកផ្លូវជាតិលេខ៤ រវាងរថយន្តកុង តឺន័រនិងរថយន្តប្រ៊ូស បានឆក់យកអាយុជីវិតបុរសជាជនជាតិចិន២នាក់ បណ្ដាលឲ្យស្លាប់ ភ្លាមៗនៅកន្លែង និង ស្រីម្នាក់ ប្រុសម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១.៣០ នាទីយប់ ថ្ងៃ១៩.ខែកក្ដដា.២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពពីប្រជាពលរដ្ឋបានដឹងថា ជនជាតិចិនបើកបររថយន្តព្រូសពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AR -3975 ជិះគ្នា ៤នាក់ប្រុស ៣ នាក់ ស្រីម្នាក់ បើកបរពីកើតទៅលិច ហើយវ៉ាជែញ រថយន្តមួយ គ្រឿងក៏ជ្រុលទៅបុក និងរថយន្តកុងតឺន័រដែលពាក់ ស្លាកលេខ ភ្នំពេញ 3A -2928 ក្នុងទិសដៅ ស្របគ្នាពេញទំហឹងបណ្ដាលឲ្យអ្នកបើកបររថយន្តប្រ៊ូសស្លាប់២នាក់ ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងភ្នំពេញវាស់វែងស្ទូច និងយករថយន្តទាំង ២គ្រឿងទៅ រក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសាកសព យកទៅ តម្កល់ទុកនៅវត្តទឹកថ្លា រងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។


ដោយ ជា សុគន្ធ