ប្រេសុីល៖ វាលកប់សពអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ នៅប្រេស៊ីល ក្លាយជាសោកនាដកម្មគួរឲ្យសង្វែក ខណៈអ្នកស្លាប់កើនឡើងដល់ជាង ៧ម៉ឺននាក់ និងអ្នកឆ្លងកើនដល់ជាង ១លាន៨០ម៉ឺននាក់ ក្នុងល្បឿនលឿន គឺក្នុងមួយថ្ងៃ មានអ្នកឆ្លងជាង២ទៅ៣ម៉ឺននាក់ ខណៈដែលអាមេរិកកើនអ្នកឆ្លងដល់ជាង ៣លាន ៣៥ម៉ឺននាក់ និងអ្នកស្លាប់កើនដល់ជាង ១៣ម៉ឺននាក់ឯណោះ គឺក្នុងមួយថ្ងៃ ឆ្លងជាង ៥ទៅ ៦ម៉ឺននាក់។

តើអ្នកដឹងទេ? គ្មានពិធីធ្វើសាសនាបុណ្យសពទៀតទេ នៅប្រេស៊ីល! សមាជិកគ្រួសារមានរយៈពេលតែ ១០នាទីប៉ុណ្ណោះ ដើម្បីបង្ហាញក្ដីសោកសង្រែងគោរព និងលាគ្នាជាចុងក្រោយ ចំពោះសពដែលបានស្លាប់ដោយសារកូវីដ១៩។

វាជាក្តីបារម្ភរបស់ពិភពលោកយ៉ាងខ្លាំងចំពោះជំងឺឆ្លងដ៏លឿន និងសាហាវមួយនេះ បើទោះបីជាមានប្រទេសមួយចំនួនមានសន្តិភាពជាមួយវាក៏ដោយ ប៉ុន្តែជំងឺមួយនេះ ហាក់ពុំធូរស្រាល និងថមថយឡើយ គឺមានតែខ្លាំងឡើងៗ និងសន្ទុះកាន់តែលឿនឡើងៗ ខណៈពិភពលោកសរុបអ្នកឆ្លងជាង ១៣លាននាក់ ស្លាប់ជាង ៥៧ម៉ឺននាក់ សន្ទុះឆ្លង ១ថ្ងៃ កើនដល់ទៅជាង ១៩ម៉ឺននាក់។

ដូច្នេះ ដរាបណាពិភពលោកមិនទាន់រកឃើញវ៉ាក់ស៊ាំង ឬថ្នាំព្យាបាលណាមួយបង្ហាញជាក់លាក់នៅឡើយ សូមប្រជាជនខ្មែរទាំងអស់ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត៕