ខេត្តបន្ទាយមានជ័យ៖ មន្ទីរសាធារណការសហការជាមួយ​​​​​​ការិយាល័យចរាចរណ៍ខេត្ត ចុះត្រួតពិនិត្យនិងបិទទីតាំង​​​​​​​​​​​​​​​​ជួសជុលរថយន្តតូចធំ ឈ្មោះឆាយ ឈាន ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ព្រោះខុសបច្ចេកទេស ៦ចំណុច បន្ទាប់ពីធ្វើកិច្ចសន្យាណែនាំជាច្រើនដងមិនគោរពតាម។
មន្ត្រី​​​​​​ជំនាញនៃមន្ទីរសាធារណការ​​​ ​​​​​​​​​ខេត្តបន្ទាយមានជ័យ បានឲ្យថា ម្ចាស់យាន្តដ្ឋានមិនព្រមធ្វើតាមកិច្ចសន្យាដែលមន្ត្រីបានណែនាំកន្លងមក នៅតែបន្តធ្វើឲ្យខុសបច្ចេកទេសចំនួន ៦ចំណុច, ទី១.អ្នកបច្ចេកទេសជំនាញយានយន្តក្នុងអំឡុង ៦ខែក្រោយ បានច្បាប់អាជីវកម្ម, ២.មិនរំលោភនិងប្រើប្រាស់ដីចំណីផ្លូវសម្រាប់ថ្មើរជើង, ៣.មិនគោរពតាមច្បាប់រដ្ឋកំណត់ មិនតម្លើងតទ្រុង ថែមភ្លៅ ទំហំខុសបទដ្ឋានបច្ចេកទេស, ៤.ត្រូវការពារបរិស្ថាន ពិសេសការបង្ហូរប្រេងរំអិលចេញក្រៅ, ៥.មិនរំខានដល់ការរស់នៅរបស់អ្នកជិតខាង, ៦.ត្រូវបម្រុងទុកឧបករណ៍សុវត្ថិភាពឧបករណ៍ពន្លត់អគ្គីភ័យ។
សូមបញ្ជាក់ថា យានដ្ឋានជួសជុល កែច្នៃរថយន្តតូចធំ ខាងលើធ្លាប់បានបង្កហេតុបន្តបន្ទាប់ដូចជា៖ កែច្នៃដាច់ហ្វ្រាំងបើក ចតរថយន្តលើទ្រូងផ្លូវបង្កគ្រោះថ្នាក់ចរាចរណ៍ រថយន្តសណ្ដោងដាច់កន្ទុយ។ មិនតែប៉ុណ្ណោះយានដ្ឋាននេះ ក៏បង្កការភ័យខ្លាចដោយបែកផ្កាភ្លើង ក្លិននិងសម្លេងរំខានដល់អ្នកជិតខាង ទាំងយប់ទាំងថ្ងៃ ហៀរប្រេងម៉ាស៊ីនលើចិញ្ចើមផ្លូវ ដោយសារការផ្សា វាយតោន។
មន្ត្រីជំនាញបញ្ជាក់បន្ថែមថាយានដ្ឋាននេះសុំច្បាប់បើកតែអាជីវកម្មជួសជុលរថយន្តធុនធំ មិនមែនកែច្នៃឡើយ ប៉ុន្តែបានរលួចលាក់កែច្នៃរថយន្តខុសលក្ខណៈ បច្ចេកទេស និងមិនមានច្បាប់អនុញ្ញាត៕