(កណ្តាល)៖ យុវជនម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួនក្រោយផឹកស៊ីស្រវឹង កាប់ឪពុករងរបួស។កាលពីវេលាម៉ោង ២០ និង ០០នាទីថ្ងៃទី២៤កក្កដា ២០២០ចំណុចភូមិ ទេពមន្ត្រី ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ សំ ណារិទ្ធ ភេទ ប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុ របួសឆ្អាលើទ្រូងនិងឆ្អឹងជំនី (ជាឪពុក)។ ជនសង្ស័យ ឈ្មោះ រិទ្ធ តុលា អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ឃុំកើតហេតុ(ជាកូនឃាត់ខ្លួន)។
វត្ថុតាងចាបយក ដំបងឈើជ្រុង ១កំណាត់ កណ្តៀវខ្វាងចំនួន១ ។ សមត្ថកិច្ចឲ្យដឹងថាកន្លងមកជនសង្ស័យធ្លាប់ប្រព្រិត្តអំពើហិង្សាលើឪពុកម្តាយជាច្រើនលើក សមត្ថកិច្ចធ្លាប់អប់រំចំនួន១លើកមកហើយ(ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនជាប្រចាំ)នៅថ្ងៃទី ២៤ កក្កដា ឆ្នាំ ២០២០ ម៉ោង២០និង០០នាទី ជនសង្ស័យផឹកស្រាស្រវឹងទាញដំបងឈើជ្រុងស្រែកជេរឡូឡាគំរាមវាយឪពុក ។
ពេលនោះឈ្មោះ រិទ្ធ ណារាជ ជាបងចូលទៅឃាត់ក៍មានការប្រតាយប្រតបគ្នា បន្ទាប់ឪពុកចូលឃាត់ត្រូវជនសង្ស័យចាប់ខ្វាចរបួសក្រោម ក មួយកន្លែង រួចជនសង្ស័យឡើងជង្គង់ត្រូវឆ្អឹងជំនីមួយជង្គង់ ក្រោយមកជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ចុះអន្តរាគមន៍ តែត្រូវជនសង្ស័យកាន់កណ្តៀវខ្វាងគំរាមរកកាប់នគរបាលប៉ុស្តិ៍ កម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី។