នៅហុងកុងកាន់តែឡេីងកំដៅ ខណៈច្បាប់​គ្រាអាសន្ន​ របស់រដ្ឋាភិបាលនៅ​មិន​អាច​បំបាត់​ចលាចល

533

អន្តរជាតិ៖ ទាហាន​ចិន​កាលពី​ថ្ងៃអាទិត្យ​ទី​៦​តុលា​បាន​ព្រមាន​អ្ន​តវ៉ា​ប្រឆាំង​នៅ​ហុងកុង​នៅពេល​ការជួបជុំ​តវ៉ា​កាលពី​ថ្ងៃអាទិត្យ​បង្ក​ការ​ប៉ះ​ទង្កិច​ជាច្រើន​កន្លែង​។​ ​ប៉ូលិស​បាន​ប្រើ​គ្រាប់​បែកផ្សែង​និង​ដំបង នៅពេល​បាតុករ​គប់​ដុំថ្ម​និង​គ្រាប់បែក​សាំង​និង​គ្រាប់​បែកផ្សែង​ដាក់​ប៉ូលិស​វិញ​នៅ​ពេលយប់​។​ ​អំពើហិង្សា​កាលពី​យប់​ថ្ងៃអាទិត្យ​បង្ហាញថា ហុងកុង​កាន់តែ​អនាធិបតេយ្យ​មែនទែន​ហើយ​ ​ពួក​អ្នក​ប្រឆាំង​តវ៉ា​នៅ​តែ​បិទបាំង​មុខ​ដោយ​ផ្គើន​នឹង​ច្បាប់​គ្រា​អាសន្ន ដែល​ទើប​ត្រូវបាន​ដាក់​ប្រើ​កាលពី​ថ្ងៃ​សុក្រ ដែល​ហាម​អ្នក​តវ៉ា​ប្រឆាំង​ពាក់​ម៉ាស​មុខ​។​

ក្រោម​ច្បាប់​ថ្មី​នេះ ប៉ូលិស​បាន​ធ្វើការ​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​។​ប៉ូលិស​បាន​ចាប់ចង​និង​ដោះ​របាំងមុខ​ចេញ​មុន​រុញ​ពួកគេ​ចូល​ក្នុង​រថយន្ត​។​ជន​ដែល​បំពាន​បំរាម​ការពាក់​ម៉ា​សមុខ​នេះ​អាច​​ជាប់គុក​មួយឆ្នាំ​។​ ​អ្នក​តវ៉ា​ប្រឆាំង​រាប់សិប​នាក់​ក៏​ត្រូវបាន​ចាប់​ចង ដោះ​របាំងមុខ​មុន​រុញ​ចូឡ​ឡាន​ក្នុង​ការប៉ះទង្គិច​ហិង្សា​កាលពី​យប់​ថ្ងៃអាទិត្យ​ ​លី និស្សិត​សកល​វិទ្យាល័យ​ម្នាក់​ដែល​ពាក់​ម៉ាស​មុខ​ចូលរួម​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃអាទិត្យ បាន​និយាយថា «​ច្បាប់​ប្រឆាំង​របាំងមុខ កាន់តែ​បញ្ឆេះ​កំហឹង​ពួកយើង​ហើយ​មនុស្ស​កាន់​​តែ​ច្រើន​នឹង​ចេញ​មក​តាម​ដងផ្លូវ​។​យើង​មិន​ខ្លាច​ច្បាប់​ថ្មី​នេះ​ទេ យើង​បន្ត​ប្រយុទ្ធ​។​យើង​នឹង​ប្រយុទ្ធ​ដើម្បី​ភាពត្រឹមត្រូវ​។​ខ្ញុំ​ពាក់​ម៉ាស​មុខ​ដើម្បី​ប្រាប់​រដ្ឋាភិបាល​ថា​ខ្ញុំ​មិន​ខ្លាច​ជន​​ផ្តាច់ការ​»​។​ ​

កាលពី​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ទាហាន​នៅ​បន្ទាយ​ហុងកុង​បាន​ព្រមាន​ហ្វូង​មនុស្ស​រាប់រយ​នាក់​ថា​ពួកគេ​អាច​ត្រូវ​ចាប់​ខ្លួន​ដោយសារតែ​បាញ់​ឡា​ហ្សែ​រដាក់​ជញ្ជាំង​បន្ទាយ​។​វា​ជា​ការ​ប្រឈម​​មុខ​គ្នា​ដោយ​ផ្ទាល់​ជា​លើកដំបូង​រវាង​កងទ័ព​ចិន​និង​អ្នកប្រឆាំង​តវ៉ា​។​

​ទាហាន​ចិន​ដែល​ឈរ​លើ​ដំបូង​បន្ទាយ​បាន​គ្រវី​ទង់​លឿន​ជា​ការព្រមាន​និង​កាន់​បដា​សរសេរថា​« សូម​ព្រមាន អ្នក​រំលោភ​ច្បាប់​ហើយ​។​អ្នក​អាច​ត្រូវ​ចាប់ខ្លួន​»​។​ ​ពួក​ទាហាន​ចិន​ក៏​បាន​ប្រើ​កាម៉េរ៉ា​ដើម្បី​តាមដាន​សកម្មភាព​អ្នក​តវ៉ា​ប្រឆាំង ដែល​នៅ​ទីបំផុត​បាន​បំបែកហ្វូង​។​ ​ទាហាន​ចិន​ថត​សកម្មភាព​អ្នក​ប្រឆាំង​តវ៉ា​ចេញពី​ដំបូល​បន្ទាយ​នៅ​ហុងកុង​កាលពី​ថ្ងៃ​៦​តុលា​ ​ក្រោយ​ការកើតមាន​អំពើហិង្សា​កាលពី​ថ្ងៃអាទិត្យ រដ្ឋាភិបាល​ហុងកុង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សុវត្ថិភាព​សាធារណៈ​នៅ​ហុងកុង​កំពុង​ជួប​គ្រោះថ្នាក់ ដោយ​សណ្តាប់ធ្នាប់​សា​​ធា​រណៈ​

«​ត្រូវ​បាន​រុញ​ទៅ​រក​ស្ថានភាព​គ្រោះថ្នាក់​ណាស់​»​។​ ​ការតវ៉ា​ប្រឆាំង​បន្ថែមទៀត ត្រូវបាន​គេ​គ្រោង​ធ្វើ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ។​ការី​រថភ្លើង​ហុងកុង​MTR Corp​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ដោយសារតែ​«​ការ​វាយបំផ្លាញ​ធ្ងន់ធ្ងរ​» ស្ថានីយ​​រថភ្លើង​ភាគច្រើន​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​៕