ឯកឧត្ដម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចូលជួបសម្ដែងការគួរសម និងជូនពរ ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង ក្នុងជន្មាយុ ៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ

425

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩ព្រឹក ឯកឧត្ដម សោម អូន បានដឹកនាំគណកម្មាធិការ ប្រតិបត្តិសភាសម្ព័ន្ឋសហជីពជាតិកម្ពុជាចូលជួបសម្ដែងការគួរសម និងគោរពជូនពរឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: នៅក្នុងឱកាសខួបកំណើត ឯកឧត្តមបណ្ឌិតក្នុង ជន្មាយុ ៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ។

នៅក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្ដម សោម អូន និងគណកម្មាធិការ ប្រតិបត្តិ សភាសម្ព័ន្ឋសហជីព ជាតិកម្ពុជា សូមគោរពប្រសិទ្ធពរសព្ទសាធុការ មហាប្រសើរបំផុតគ្រប់ប្រការ គោរពជូន ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅៗ ទទួលបាននូវសុខភាពល្អបរិបូរណ៍ មានកាយពលាំមាំមួន មានបញ្ញា ឈ្លាសវៃភ្លឺថ្លា និងមានអាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈអោយកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿង ព្រមទាំង សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។