ព្រះសីហនុ ៖ នៅក្រុងព្រះសីហនុរឿងមិនចេះចប់សោះហើយបន្ទាប់ពីមានលំហូរនៃជនជាតិជនចូលមកក្នុងខេត្តនេះ។ រឿងបន្តតែរហូត អនាធិបតេយ្យ បាញ់បោះកប់ ចាក់មិនញញើតដៃដែលភាគច្រើនបង្កដោយជនជាតិចិនតែម្តង។
ដោយឡែកាលពី ថ្ងៃទី០៩ តុលា ម្សិលមិញនេះ មានករណីដ៏រន្ធត់មួយ នៅលើដងផ្លូវទៅអង្គការម្លប់តាប៉ាង សង្កាត់៤ ក្រុងព្រះសីហនុ ដោយជនជាតិចិនចំនួនពីរនាក់បានស្ទាក់ចាប់បុរសម្នាក់ដែលជិះម៉ូតូទាញទម្លាក់ ប្រតាយប្រតប់ចាប់ក្រៀកដូចគោ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាមអ្នកនៅម្តុំកើតហេតុនោះបានឱ្យដឹងថា សង្ស័យជាករណីប្លន់ទាំងកណ្តាលហ្វូងមនុស្សជាច្រើន ដែលប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឃើញហេតុការណ៏ដ៏ភ្ញាក់ផ្អើល បន្ទាប់ពីមានជនជាតិចិន២នាក់បានធ្វើសកម្មភាពដូចជាប្លន់ទៅលើបុរសម្នាក់ទាំងកណ្តាលថ្ងៃត្រង់ នៅវេលាម៉ោង១១:០០ ថ្ងៃទី០៩ តុលា ២០១៩ តាមផ្លូវទៅអង្គការម្លប់តាប៉ាង ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
ឳគួរឲ្យអនិច្ចាខេត្តព្រះសីហនុដែលធ្លាប់តែសុខសាន្ត មានភ្ញៀវជាតិនឹងអន្តរជាតិទៅលេងកម្សាន្តមិនដែលខាន តែពេលនេះបែរជាត្រូវរញ៉េរញ៉ៃដោយសារតែជនជាតិចិនបង្ករឿងមិនចេះឈប់ឈរទៅវិញ។ មិនសូវមានអ្នកដែលហ៊ានទៅលេងសមុទ្រដែលស្ថិតនៅក្នុងខេត្តនោះប៉ុន្មានទេ ដោយហេតុថាបារម្ភពីសុវត្ថិភាព។

