ហេតុការណ៍បានកើតនៅប្រទេសវៀតណាម! មានរឿងឧបត្តិវហេតុដ៏សោកសៅមួយបានកើតសារជាថ្មី ដោយសារការរុំក្រណាត់ការពារកម្ដៅថ្ងៃ បណ្ដាលឲ្យ ចូលកាំកង់ ធ្វើឲ្យសិស្សស្រីម្នាក់ប៉ះទង្គិចលើមុខជាខ្លាំង។ នេះដោយសារតែកំដៅថ្ងៃនៅអាស៊ីអាគ្នេហ៍មានភាពក្ដៅខ្លាំង គួបផ្សំនឹងសំពត់មួយចំនួនរបស់មនុស្សស្រីមានសភាពខ្លី នោះ បានធ្វើឲ្យមិត្តៗនារីជាច្រើន ជ្រើសយកក្រណាត់ដែលមានបិទបើកងាយស្រួលមកប្រើប្រាស់ រាល់ពេលចេញក្រៅម្ដងៗ។
តែគួរឲ្យសោកស្ដាយ ក្រណាត់នេះ ក៏បង្ករឲ្យមានគ្រោះថ្នាក់ជាច្រើនមកហើយដែរ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កាសែត ពលកររបស់ប្រទេសវៀតណាមបានរាយការណ៍ថា ក្រុមវេជ្ជបណ្ឌិតនៃពេទ្យ Cu Ba ត្រូវវះកាត់កែទម្រង់មុខឲ្យសិស្សស្រីអាយុ ១៥ឆ្នាំម្នាក់។
នេះជាការដាស់តឿនដល់នារីៗយើងភាគច្រើនដែលមានទម្លាប់ប្រើក្រណាត់រុំនេះកំុឡុងពេលជិះម៉ូតូសូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាជៀសវាកើតហេតុមិនល្អដោយប្រការណាមួយដូចជាករណីខាងលើ។