វ៉ាន់ នីឡា មិនសូវសប្បាយចិត្ត ក្រោយដឹងថា តុលាការកំពូល ទម្លាក់សំណុំរឿង “ទម្លាយរូបអាក្រាត” របស់នាង….

0
101

(ភ្នំពេញ)៖ ប្រិយមិត្តនៅចាំឬទេរឿងរ៉ាវអាស្រូវរបស់ កញ្ញា​ វ៉ាន់ នីឡា ដែលត្រូវមិត្តប្រុសរបស់ខ្លួនទម្លាយរូបអាក្រាតកាយលើបណ្តាញសង្គមកាលពីប៉ុន្មានឆ្នាំមុន រហូតមកទល់នឹងពេលនេះនាងនៅមិនទាន់រកយុត្តិធម៌បាននៅឡើយនោះទេ ខណៈដែរ តុលាការកំពូល បានទម្លាក់សំណុំរឿងនាង មកអោយសាលាឧទ្ធរណ៍ ធ្វើការកាត់ក្តីម្តងទៀត តែទោះជាយ៉ាងណា នាងសង្ឃឹមថាយុត្តិធម៌នឹងមានពិតសម្រាប់រូបនាង៕

យ៉ាងណាមិញរឿងរ៉ាវនេះបានអូសបន្លាយពេលវែងគួរសម ហើយប្រិយមិត្តអ្នកគាំទ្រ កញ្ញា​ វ៉ាន់ នីឡា ក៏សង្ឃឹមថានាងនឹងទទួលបានយុត្តិធម៌ឆាប់ៗក្នុងពេលខាងមុខនេះដែរ។ គួររំលឹកផងដែរថា ករណីសំណុំរឿងបណ្តឹងរបស់តារាចម្រៀងស្រីវ័យក្មេង វ៉ាន់ នីឡា ជាមួយលោក គុយ សិទ្ធិស័ក្ត អតីតមិត្តប្រុសរបស់នាង ទាក់ទងទៅនឹងការទម្លាយរូបអាក្រាតកាយ ពេញបណ្តាញសង្គម Facebook ក្រោយពេលបែកបាក់គ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here