សេចក្តីជូនដំណឹង! ចាប់ពីថ្ងៃទី០៥ ដល់ទី១១ ខែសីហា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន

352

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី១១ ខែសីហា​ខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។   តាមរយៈការវិវត្ដ និងប្រែប្រួលជាបន្ដបន្ទាប់នៃស្ថានភាពអាកាសធាតុ គេសង្កេតឃើញថា ប្រទេសកម្ពុជាគឺទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូលសុងនិរតីខ្សោយ។ ហើយស្ថានភាពបែបនេះនឹងបណ្ដាលឲ្យ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°Cសីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។ ​​​​​​​​​​​​​ភ្លៀងនឹងបន្ដធ្លាក់ក្នុងកម្រិតបរិមាណកើនឡើងពីតិចទៅច្រើនជាលំដាប់ ហើយទន្ទឹមនឹងវិសាលភាពរីករាយប៉ាយផងដែរ។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន។

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°Cសីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។  ដោយឡែក ចាប់ពីថ្ងៃទី០៥ ដល់ទី០៦ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ខ្លាំងកើតឡើង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងរលកសមុទ្រដែលនៅបន្ដកើតមាន៕

សូមពិនិត្យសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោម៖