ភ្នំពេញ​៖ ក្រៅពី​រាជធានី​ភ្នំពេញ​ និង​ខេត្តសំខាន់ៗ​មួយចំនួន​ទៀត​នោះ​ ថ្មីៗនេះ អ្នក​វិនិយោគបរទេស​ កំពុងដាក់គោលដៅថ្មីជាបន្តបន្ទាប់ទៅលើខេត្តចំនួន៥បន្ថែមទៀតរបស់ប្រទេសកម្ពុជារួមមាន៖ ខេត្តព្រះសីហនុ​ កណ្តាល​ កំពង់ស្ពឺ​ ស្វាយរៀង​ និង​តាកែវ​ ដែលកំបុងក្លាយជាខេត្តដ៏មានស​ក្កា​នុ​ពល​ខ្ពស់​ និង​ប្រសិទ្ធិ​សភាព​របស់​អ្នក​វិនិយោគិន​បរទេស​ស្របតាម​គោ​លន​បាយអ​ភិ​វឌ្ឍន៍រាជ​រដ្ឋាភិបាល​។

នៅ​ព្រឹក​ថ្ងៃទី​ ១០​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ លោក​ ជា​ វុទ្ធី​ អគ្គលេខាធិការ​រង​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​ក្នុង​សន្នី​សី​ទសារ​ព័ត៌មាន​ស្តី​ពី​ “សក្តា​នុ​ពល​វិនិយោគ​នៅ​កម្ពុជា​” បានឱ្យ​ដឹង​ថា​ ដោយ​គម្រោង​វិនិយោគ​នៅក្នុង​ខេត្ត​ទាំងនោះ​ មានសន្ទុះ​កើនឡើង​ជាលំដាប់​ដោយសារ​ភាព​ប្រសើរ​ឡើង​នៃ​ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ ដូចជា​ផ្លូវថ្នល់​ និង​បណ្តាញ​អគ្គិសនី​ជាដើម​។

លោក​បន្ត​ថា​ គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៦​ រហូតមកដល់​ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន​ និង​នៅ​តាម​បណ្តា​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ​ រួមមាន​ខេត្តកោះកុង​ ព្រះសីហនុ​ និង​កំពត​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៦ពាន់​លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ១១.៥​ ភាគរយ​ នៃ​ទំហំ​វិនិយោគ​សរុប​ ។

លោក​បន្ថែម​ថា​ ក្នុង​នោះ​ខេត្តកោះកុង​បាន​ទទួល​ទុន​វិយោគ​សរុប​មាន​ប្រមាណ ៤៧០​លា​ន​ដុល្លារ​អាមេរិក​ ស្មើរ​នឹង​ ២ភាគរយ​នៃ​ទុន​វិយោគ​សរុប​ ខេត្ត​ព្រះសីហនុ​ ទទួល​បានការ​វិនិយោគ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ស្មើ​ ៨,៦ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​ ​និង​ខេត្តកំពត​ទទួល​បាន​ទុន​វិនិយោគ​ ១០០​លាន​ដុល្លារ​អាមេរិក​ ប្រមាណ​ ០,៥​ភាគរយ​ នៃ​ទុន​វិយោគ​សរុប​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​អ្នក​វិយោគ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ដែល​បាន​នឹង​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ឱកាស​ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ ប្រមាណ​ ១៥​ម៉ឺន​នាក់​ ក្នុង​មួយឆ្នាំ​ និង​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ ដែល​ទទួល​បាន​អត្រាកំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​ ៧ភាគរយ​ ក្នុង​មួយឆ្នាំ​ ។ ប្រទេស​កម្ពុជា​ក្នុងរយៈពេល​កន្លងមក​នេះ​ ទទួល​បាន​នូវ​វិយោគ​បរទេស​ជាច្រើន​ ពោល​ចាប់តាំងពី​ឆ្នាំ​ ២០១៦​ រហូតដល់​ខែសីហា​ ឆ្នាំ​២០១៩​ កន្លងមក​នេះ​ សកម្មភាព​នៃ​អ្នក​វិយោគ​ផ្ទាល់​ពី​បរទេស​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​បាន​ចូលរួម​ចំណែក​ប្រមាណ ៥៦​ភាគរយ ​នៃ​ទុន​វិយោគ​សរុប​ ដែល​ក្នុង​នោះ​ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​លេខរៀង​ទី​១ ដែល​មាន​ទុន​វិយោគ​ប្រមាណ​ ៧,៩​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ស្មើរ​ នឹង​ ៣៥​ ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​ ប្រទេស​ជប៉ុន​ឈរ​នៅ​លំដាប់​លេខរៀង​ទី​ ២មាន​ទុន​វិនិយោគ​ប្រមាណ​ជា​ ៧ ភាគរយ​នៃ​ទុន​វិយោគ​សរុប​។ដោយ​ឡែ​ងសម្រាប់​អ្នក​វិនិយោគ​នៅក្នុង​ស្រុក​ក៏​ស្ថិតនៅ​ក្នុង​តារាង​ខ្ពស់​ផង​ដែរ​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ១០​ ពាន់​លាន​ដុល្លារ​អា​មេរិ​ ស្មើនឹង​ ៤៤​,៧ភាគរយ​ ៕