ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បង្កេីនការបង្ការការពារការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នៅតាមមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ……!

348

នាព្រឹកថ្ងៃទី០៦ ខែសីហា. ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពិនិត្យប្លង់មេគម្រោងសាងសង់ មជ្ឈមណ្ឌលជាតិស្តារនិតិសម្បទា និង បណ្តុះបណ្តាល វិជ្ជាជីវៈ នៅខេត្តព្រះសីហនុ មានទំហំដី២០ហិចតា ដែលមានការចូលរួមនឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូត វៀតណាម តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ: និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះសីហនុ មន្ទីរអង្គរភាពពាក់ព័ន្ធផងដែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំត្រៀមដាក់ឱ្យដំណេីរការនូវមជ្ឈមណ្ឌលជាតិផ្តល់ សេវាព្យាបាល ដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍នៅវត្តមានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូត វៀតណាម តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ: និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នេីក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវខិតខំ រួមគ្នាធ្វេីការដាក់ឱ្យដំណេីរនូវមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍ នៅ ខេត្តព្រះសីហនុ នៅខែវិច្ឆិកា ២០២០ ខាងមុខ ដេីម្បីបន្ថយការភាពចង្អៀតណែន បង្ការការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលនៅរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា ដោយមជ្ឈមណ្ឌលជាតិនេះមាន ការរួមចំណែកសាងសង់ដោយរាជរដ្ឋាភិបាលថៃ យេីងនឹងដាក់ឱ្យមជ្ឈមណ្ឌលជាតិនេះដំណេីរការស្របពេល ខួបទី៧០ឆ្នាំនៃចំណងសាមគ្គីភាពនៃព្រះរាជាណាចក្រកម្ពុជា-ព្រះរាជាណាចក្រ ថៃ ។

ជាមួយនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តទៀតថា មជ្ឈមណ្ឌល ជាតិនេះ នឹងក្លាយជា មជ្ឈមណ្ឌលដែលផ្តល់ការបណ្តុះបណ្តាលផលិតធនធានមនុស្សពហុចំណេះជំនាញ បម្រេីដល់ទីផ្សារការងារ នៅកម្ពុជា និងសូមឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងពិចារណាផ្តល់មូលនិធិកំច្ចីសម្រាប់ដំណេីរការងារកសិកម្ម។

ជាមួយនេះ ដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងដោយកោតសសេីរ ចំពោះគណកម្មការកសាង មជ្ឈមណ្ឌល ក្រសួងពាក់ព័ន្ធ ដែលបានរួមគ្នាកសាងសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធ ក្នុងមជ្ឈមណ្ឌល និងជាការលេីក ទឹកឯកឧត្តម បានផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមជាង កម្មករ ដែលកំពុងបំពេញការងារសាងសង់មជ្ឈមណ្ឌលផងដែរ។