ភ្នំ​ពេញៈ​ ស្រប​ពេល​ជាមួយនឹង​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​ របស់​សាលាក្រុង​ភ្នំពេញ​នៅ​ឆ្នាំ២០៣៥​ ដើម្បី​បំពេញ​តម្រូវការ​លំនៅ​ដ្ឋាន​សម្រាប់​ការរស់នៅ​ និង​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​។ ​ការ​អភិវឌ្ឍ​ពង្រីក​ទីក្រុង​ ឥត​ឈប់ឈរ​នេះ​មានការ​ចូលរួម​ពី​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ផង​ដែរ​។

ក្នុង​ចំ​ណោម​តំបន់​អភិវឌ្ឍ​ជុំវិញ​រាជធានី​ភ្នំពេញ​ យើង​សង្កេតឃើញ​ថា ​តំបន់​ភាគ​ខាងត្បូង​ ជាពិសេស​តំបន់​មហាវិថី​សម្តេច​តេជោ​ (ផ្លូវ​ ៦០​ម៉ែត្រ​) និង​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី២​ (ផ្លូវ​ ៥០​ម៉ែត្រ​) មានការ​អភិវឌ្ឍ​លឿន​ជាងគេ​ គួរ​អោយ​កត់សម្គាល់​ ដោយសារ​តំបន់​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ ដែល​រៀបចំ​រួចជាស្រេច​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ ជាពិសេស​មាន​ទីតាំងនៅ​ជិត​ទីប្រជុំជន​។

បច្ចុប្បន្នគម្រោ​ងបុរីជាច្រើន​បង្ហាញ​វត្តមាន​ក្នុង​តំបន់​ទីក្រុង​រណប​ផ្លូវ ៦០ម៉ែត្រ​ នេះ​​ ដែល​គ្រប​ដណ្តប់​លើ​វិសាលភាព​ផ្ទៃដី​ដ៏​ធំ​នេះ មាន​ទាំង​ក្លឹប​ហាត់ប្រាណ​ អាងហែលទឹក​ ផ្សារ​ទំនើប​ សាល​សនិ្ន​សី​ទ រួម​ទាំង​អគារ​ពាណិជ្ជកម្ម​ផង​ដែរ​។ ចំណែក​ឯតំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី២​ (ផ្លូវ៥០​ ម៉ែត្រ​ ) ដែល​នៅ​ជាប់នឹង​តំបន់​ទីក្រុង​រណប​ (ផ្លូវ៦០ម៉ែត្រ​) មាន​ចរាចរ​ឆ្លងកាត់​ដ៏​មមាញឹក​ និង​ខ្វាត់ខ្វែង​ ដោយ​កាត់​ពី​តាខ្មៅ​ ទៅកាន់​ផ្លូវជាតិ​លេខ២​ និង​អាច​ឆ្លង​ទៅ​ផ្លូវជើង​ឯក​ ដែល​កំពុងតែ​ទទួល​បានការ​អភិវឌ្ឍ​ខ្លាំង​ សូម្បីតែ​ទីតាំង​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​ ដែល​មានផ្ទៃ​ដី​រហូតដល់២៦០០ហិ​កតា​ បាន​បោះទុន​សាងសង់​ជាង១៥០០ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​កំណត់​នៅក្នុង​ទីតាំង​ភូមិ​សាស្រ្ត​ដ៏​ល្អ​នេះ​ដែរ​ ដែល​មាន​ចំងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​រាជធានី​ភ្នំពេញ​ ដែល​នេះ​គឺជា​កត្តា​ធ្វើឲ្យ​ដី​នៅ​តំបន់​នេះ​ឡើងថ្លៃ​យ៉ាងខ្លាំង​៕