នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ នារីជនជាតិចិនម្នាក់សម្រេចលោតពីលើសណ្ឋាគារជាន់ទី៦មួយកន្លែង បណ្ដាលឲ្យរងរបួសធ្ងន់ ហេីយស្រែកដង្ហេីយហៅគេអោយជួយ
ហេតុការនេះបានបង្ករមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតនោះ និងម្ចាស់សណ្ឋាគារខណៈពេលនុះផងដែលម្ចាស់សណ្ឋាគាបាន រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ អោយចុះមកជួយ
សង្គ្រោះ នៅចំណុចសណ្ឋាគារចិនមួយកន្លែង ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅពេលនោះដែល លោក ទៀង ចន្ទសារ មេប៉ូលីសខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះទៅជួយ រួមទាំងលោក សុខ ពេញវុធ អភិបាលខណ្ឌ បានចុះទៅជាមួយផងដែរ ដោយបានដាក់ជណ្ដេីរឡេីងទៅជួយសង្គ្រោះរូបនាងយកចុះមកក្រោម ហេីយបញ្ជូនតាមឡានពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះជាបន្ទាន់ ខណៈលោកទៀងច័ន្ទសារ ក៏បញ្ជាឲ្យកម្លាំងសម្រុកឡេីងទៅបន្ទប់កេីតហេតុ ឃាត់ខ្លួនមនុស្សម្នាក់ យកទៅសាកសួរនៅប៉ុស្តិ៍ផងដែរ។