បណ្តុះបណ្តាល ស្តីពីបដិសណ្ឋាកិច្ច និងទេសចរណ៍ស្របតាមបទដ្ឋានទេសចរណ៍ជាតិ និងអាស៊ាន (សេវាម្ហូបអាហារ និងភេសជ្ជៈ) នៅក្រុងកោះរ៉ុងរយៈពេល3 ថ្ងៃ ពីថ្ងៃទី 10 ដល់ថ្ងៃ ទី 12 ខែសីហាឆ្នាំ 2020

451

ខេត្តព្រះសីហនុ៖ ដើម្បីពង្រឹងគុណភាពលើវិស័យទេសចរណ៍ នៅតាមបណ្ដាលកោះនៃក្រុងកោះរ៉ុង មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុបានរៀបចំបើកវគ្គវគ្គបណ្តុះបណ្តាលស្តីពីបដិសណ្ឋាកិច្ចនិងទេសចរណ៍ស្របតាមបទដ្ឋានទេសចរណ៍អាស៊ាន (សេវាម្ហូបអាហារ និងភេសជ្ជៈ) នៅក្រុងកោះរ៉ុង រយៈពេល3ថ្ងៃ ដោយមានការចូលរួមពលោក យិន ណាត ប្រធាននាយកដ្ឋានវិនិយោគទេសចរណ៍ លោក ជុំ ចាន់ថុល អភិបាលរងក្រុង មន្ទីរទេសចរណ៍ខេត្ត និងបងប្អូនអាជីវករប្រតិបត្តិករនៅក្នុងក្រុងកោះរ៉ុងចូលរួមផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ប្រធាននាយកដ្ឋានវិនិយោគទេសចរណ៍ បានលើកឡើងថា ដោយមានការណែនាំពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាល ស្តីពីបដិសណ្ឋាកិច្ច និងទេសចរណ៍ស្របតាមបទដ្ឋានទេសចរណ៍ជាតិ និងអាស៊ាន (សេវាម្ហូបអាហារ និងភេសជ្ជៈ) នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ធ ក្នុងមហាអនុតំបន់មេគង្គ ដែលជាហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គម្រោងនេះមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ មានអង្គភាពអនុវត្តគម្រោង ខេត្តកែប និងព្រះសីហនុ ។

ក្នុងនោះលោកក៏បានបញ្ជាក់បន្ថែមថា ចំពោះការចំណាយពេលវេលាដ៏មមាញឹក ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីជួយគាំទ្រ ក្នុងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅក្រុងកោះរ៉ុង អង្គភាពសម្របសម្រួលគម្រោង នៃក្រសួងទេសចរណ៍ បានសហការជាមួយអង្គភាពអនុវត្តគម្រោងនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងរដ្ឋបាលក្រុងកោះរ៉ុង បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណងដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ក្រោយការធូរស្បើយនៃកូវីដ ១៩ ពិសេសក្នុងអំឡុងពេលឈប់សម្រាកពីថ្ងៃទី១៥ -២៣ ខែសីហា ឆ្នាំ២០២០។

ហើយប្រទេសកម្ពុជាបាន និងកំពុងក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយភាពទាក់ ទាញជា មួយនូវភាពស្អាត និងបៃតង សេវាប្រកបដោយគុណភាព និងភាពរួសរាយ រាក់ទាក់ ពិសេស ផ្អែកលើគោលការណ៍ អភិវឌ្ឍន៍ប្រកប ដោយនិ រន្តរភាព ប្រសិទ្ធភាព បរិយាប័ន្ន និង ការទទួលខុសត្រូវ។ ប្រទេសកម្ពុជា មានតំបន់ឆ្នេរសមុទ្រ ដ៏ ស្រស់ស្អាត រួមទាំងគោលដៅទេសចរណ៍ តាមបណ្តាកោះសំខាន់ៗដទៃទៀត សក្តិ សមនឹងទទួលបានកិត្តិនាម “ឆ្នេរ សមុទ្រកម្ពុជា៖ តារារៈនាទិសនីរតី”។ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធក៏បាន និងកំពុងយកចិត្តទុក ដាក់ លើ គម្រោងអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ កោះ ទៅជាគោលដៅអេកូទេសចរណ៍ លំដាប់ខ្ពស់ និងបៃតង ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តព្រះសីហនុ ។

នៅក្នុងឱកាសនោះលោក ជុំ ចាន់ថុល អភិបាលរងក្រុងកោះរ៉ុងបានថ្លែងអំណរគុណចំពោះ ក្រសួងទេសចរណ៍មន្ទីទេសចរខេត្តក៏ដូចជាគម្រោងបានរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលស្ដីពី បដិសណ្ឋារកិច្ចស្តង់ដាអាស៊ានសម្រាប់ក្រុងកោះរ៉ុងដែលជាក្រុងទើបតែនឹងបង្កើតថ្មីដូចនេះលោកសូម ស្នើសុំឲ្យមន្ទីរទេសចរណ៍ធ្វើយ៉ាងណាមានបើកវគ្គ ថ្មីៗបន្ថែមទៀតដើម្បីបង្កើន ចំណេះដឹងដល់បងប្អូនអាជីវករ ប្រតិបត្តិករនៅក្នុងក្រុងក្នុងការទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកំសាន្ត ឲ្យកាន់តែច្រើនឡើងថែមទៀតផងដែរ និងសូមផ្ដាំផ្ញើឲ្យសិក្ខាកាមទាំងអស់ត្រូវខិតខំយក ចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសដើម្បីបង្កើនចំណេះជំនាញ ដើម្បីបង្កើតអាជីវកម្មរបស់ខ្លួនប្រកបដោយគុណភាព នឹងទទួលបានជោគជ័យក្នុងការប្រកបអាជីវកម្មរបស់ខ្លួន៕