(កំពង់ធំ)៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ៣០នាទី ក្នុងវត្តសេរីឧត្តម លោកសង្ឃមួយអង្គបានយកដំបង វាយបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់។ ជនបង្កជាលោកសង្ឃ ឈ្មោះ គឹម វង្សវិជ្ជា ហៅ (ចាន់ កុណា) ព្រះជន្ម ៥៩ ព្រះវស្សា។
រីឯជនរងគ្រោះឈ្មោះ អាំង កុកហ៊ីម ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ វត្ថុតាងដកហូតបាន៖ ដំបងឈើក្រញូង ១ដើម ប្រវែងជាង ១ម៉ែត្រ។ មូលហេតុដែលបណ្តាលឲ្យឈានដល់ការប្រើហិង្សាបែបនេះក៏ដោយសារតែជនរងគ្រោះបានប្រាប់ទៅលោកសង្ឃ ដែលជាជនបង្កថាកុំនិយាយឮៗ ខ្លាំងពេកពីព្រោះយាយៗ គាត់ខ្លាច ភ្លាមនោះជនបង្កជាសង្ឃស្ទុះទៅទាញដំបងវាយមកលើជនរងគ្រោះ ចំឆ្អឹងខ្នងមួយដំបង បណ្តាលឲ្យរងរបួសជាទម្ងន់។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើអន្តរាគមន៍ទាន់ពេល ហើយធ្វើការឃាត់ខ្លួនជនបង្ក បញ្ជូនទៅប៉ុស្តិ៍នគរបាលដើម្បីចាត់ការតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តកំពង់ធំ៕
ជុំវិញវិញករណីខាងលើនេះដែរក៏ផ្ទុះមានការរិះគន់ពីពុទ្ឋបរិសទ្ឋ័ជាច្រើនទៅលើលោកសង្ឃអង្គនោះ ដោយមានឈ្មោះជាសង្ឃគួរតែអ្នកមានចិត្តធ្ងន់សង្រួមនឹងមានការខន្តីខ្ពស់តែបែរជាបង្កហិង្សាគ្រាន់តែរឿងតូចតាចប៉ុណ្ណឹងសោះ។


