ស្លាប់ទៀតហើយ !!! យន្តដឹកដីធន់ធំ បើកក្នុងល្បឿនលឿនជ្រុលមកបុក ម៉ូតូបណ្ដាលឲ្យស្លាប់បុរសម្នាក់នៅនឹងកន្លែង បាក់បង្គោលភ្លើងនិង ធ្លាយទុយោយកទឹកស្អាត នៅក្រុងព្រះសីហនុ

577

ព្រះសីហនុ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាម នៅនឹងកន្លែង នៅម្នាក់ទៀត បានរងរបួសធ្ងន់    ( តៃកុងឡាន) បញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមដែរ នៅក្នុងខេត្តការគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងកាលពីវេលាម៉ោងប្រមាណ 6 និង 30 នាទីយប់ថ្ងៃទី 12 ខែសីហាឆ្នាំ 2020 នៅចំណុចអូរ 4 ឋិតក្នុងភូមិ 5 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ បើយោងតាម ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ បានគូសបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជាពីរ 5 និង 50 នាទី គេសង្កេតឃើញរថយន្ត ដឹកដីមួយគ្រឿង ពណ៌ស បានបើកក្នុងទិសដៅពីឆ្នេរអូរត្រេះពស់មកកាន់ផ្សារលើក្រុងព្រះសីហនុ ក្នុងល្បឿនយ៉ាងលឿនរហូតមកដល់ ចំណុចកើតហេតុបានរេចង្កូត turboc ម៉ូតូមួយគ្រឿង រួចបន្តទៅបុក បង្គោលភ្លើង និងក្បាលរមណីរដ្ឋាករទឹក បណ្ដាលឲ្យមនុស្សម្នាក់ អ្នក ត្រូវបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែង ប៉ុន្តែគេពុំទាន់ដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតនេះ មានឈ្មោះអ្វី និងមានទីលំនៅ សង្កាត់ ណាដែរ។

ដោយឡែក បើយោងតាមការបញ្ជាក់ ពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោក បាន ឱ្យដឹងជាបឋមថា រថយន្តបង្ក មានម៉ាកហ៊ីយ៉ាន់ ដាយ ពណ៌ស ចំណុះ 5 តោន (កង់10) ពាក់ស្លាកលេខកំពង់ចាម 3a 5931 អីគុណរថយន្ត រងរបួសធ្ងន់ បានរេចង្កូត បុកម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក ពាក់ស្លាកលេខ កំពង់ចាម 1u 69 15។ ចំពោះអត្តសញ្ញាណ ជនរងគ្រោះ និងតៃកុងរថយន្ត គេនៅពុំទាន់ដឹងនៅឡើយទេ។

ក្រោយកើតហេតុ សាកសពត្រូវបានបញ្ជូនទៅឲ្យសាច់ញាតិរថយន្តបង្កត្រូវបានយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។

សូមអរគុណ