ក្រុម NACC Team Against Covide-19 សហការជាមួយអាជ្ញាធរស្រុកព្រះស្តេច ចុះបាញ់ថ្នាំបំភាយសម្លាប់មេរោគ ការពារ ការឆ្លងជម្ងឺ COVID-19

379

នៅរសៀលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២០ លោក សោម អូន សមាជិកគណកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្តេច ទទួលបន្ទុក ឃុំល្វា ខេត្តព្រៃវែង លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច ខេត្តព្រៃវែង បានសហការដឹកនាំក្រុម NACC Team Against COVID-19 ចុះ យុទ្ឋនា ការអប់រំ និង បាញ់ថ្នាំបំភាយសម្លាប់មេរោគទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីត -១៩ នៅអគាររដ្ឋបាលសាលា ស្រុកព្រះស្តេច អគាររដ្ឋបាលការិយាល័យសុរិយោដី អគារគណបក្សប្រជាជនកម្ពុជាស្រុកព្រះស្តេច អគាររដ្ឋបាលឃុំអង្គរាជ អគាររដ្ឋបាលប៉ុស្តិ៍នគរបាលឃុំអង្គររាជ វត្តព្រះពាន់ក្នុងឃុំអង្គររាជ វត្តតាគោកនិងវត្តសិលាចារិកក្នុងឃុំល្វា អគាររដ្ឋបាលប៉ុស្តិ៍នគរបាលឃុំល្វា និងអគារគណបក្សឃុំល្វា នៃស្រុកព្រះស្តេច ខេត្តព្រៃវែង ។

លោក ភុន សម្ផស្ស បានរាយការណ៍ជូនគណអធិបតីអំពីសភាពការណ៍រួមក្នុងស្រុកព្រះស្តេច និងបានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការជុំវិញសាលាស្រុក ត្រូវចូលរួមអនុវត្តអនាម័យជាប្រចាំ និងចូលរួមគោរពតាមការណែ នាំរបស់ក្រសួងជំនាញនិងសម្ថកិច្ចអាជ្ញាធរដើម្បីទប់ស្កាត់ការឆ្លងជម្ងឺខូវីតនេះ។ លោកក៏បានថ្លែងអំណរគុណដល់លោក សោម អូន និងសហការីដែលបានចុះមកធ្វើយុទ្ឋនាការបាញ់ថ្នាំ សម្លាប់មេរោគការពារជម្ងឺខូវីតនៅ ទឹកដីស្រុក ព្រះស្តេចនាពេលនេះ។

លោក សោម អូន បាន លើក ឡើងថា ដោយមើលឃើញពីបញ្ហាប្រឈមចំពោះមុខអំពីការ រីករាលដាល ជម្ងឺខូវីត១៩ នៅលើពិភពលោក ហើយវាបានធ្វើឲ្យប៉ះពាល់ផងដែរដល់ប្រទេសកម្ពុជា ទើបលោកបានសម្រេចបង្កើត ឡើងនូវ ក្រុម ប្រឆាំងជម្ងឺខូវីត១៩ “ NACC Team Against COVID-19 ” ដើម្បីរួមចំណែកធ្វើយុទ្ឋនាការជាមួយរដ្ឋាភិបាល ទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ដែលជាជម្ងឺដ៏កាចសហាវបានបំផ្លាញជីវិតមនុស្សនៅលើលោកជាង៧៥មុឺននាក់ និងកំពុងតែឆ្លងរាលដាលជាង២១លាននាក់។

លោក សោម អូន បានបន្ថែមថា ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានខិតខំទប់ស្កាត់នៃការរីករាលដាល ជន្ងែខូវីត១៩ ឲ្យនៅក្នុងកំរិតទាបក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ហើយជាពិសេសយើងត្រូវប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានអនាម័យ និងវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានទ្វេរដង ។

លោក បានបញ្ជាក់ថា ជម្ងឺ ខូវីត១៩ វាមិនត្រឹមតែសម្លាប់ជីវិតមនុស្សនោះទេ តែវាក៏បានបំផ្លាញសេដ្ឋកិច្ចពិភពលោក ទាំងមូល និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ ។

លោក បានផ្តាំផ្ញើដល់មន្ត្រីរាជការកងកម្លាំងចំណុះស្រុកព្រះស្តេចជាង១០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនាពេលនោះ ត្រូវចូលរួមផ្សព្វផ្សាយបន្តអំពីហានិភ័យនៃជម្ងឺដ៏កាចសហាវនេះ និង ចូលរួមអនុវត្តគោលការណ៍សំខាន់ៗ ដូចជា : ការរស់នៅស្អាត ពាក់ម៉ាស់នៅ ទីប្រជុំជន និងរក្សាគម្លាតសុវត្តិភាពនៅពេលមានការជួបជុំ ៕