ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនចំនួន២៩នាក់ ពាក់ព័ន្ធករណីចាប់ជម្រិតជនជាតិចិនដូចគ្នា ដែលបង្ក្រាបបានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារកណ្តាលសួនច្បារ ស្ថិតក្នុងសង្កាត់ចតុមុខ នោះ ត្រូវកងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅតុលាការ តាមនីតិវិធីច្បាប់ហើយ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ។

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាន ថាក្រុមជនសង្ស័យទាំងនេះ បានចាប់ជម្រិតយកប្រាក់លើជនជាតិចិនដូចគ្នា កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង បានចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិចិន ចំនួន២៩នាក់ (ស្រី០៣នាក់) និងរំដោះជនរងគ្រោះបានចំនួន ០៣នាក់ ៕