មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

740

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឲ្យដឹងថា ថ្ងៃនេះមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ចំណែកឯអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ ខណៈអ្នកកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅសល់១០នាក់ដដែល។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖៣០ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៣នាក់ (ស្រី៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន១០នាក់៕

យ៉ាងណាមិញសូមបងប្អូនប្រជាពលរដ្ឋយើងបន្តនៅការប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ-១៩ នេះ ហើយបន្តនៅការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដដែល ព្រោះជម្ងឺនេះមិនទាន់ផុតរលត់ពីផែនដីនេះនៅឡើយទេ។ យើងរួមគ្នាការពារប្រសើរជាងការព្យាបាល។