ខេត្តព្រះសីហនុ ៖ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង និងក្រុមហ៊ុនជីធីវីស៊ី (GTVC) ដឹកជញ្ជូនផ្លូវទឹក របស់លោកឧកញ៉ា ទៀ វិចិត្រ បានសហការគ្នាស្វែងរកជនរងគ្រោះម្នាក់ឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបានចេញទៅនេសាទហើយធ្លាក់ទឹកបាត់ខ្លួន តាំងពីយប់ថ្ងៃទី២១ មកម្ល៉េះ រហូតដល់ពេលនេះ មានរយៈពេល៣ថ្ងៃហើយ ។
កម្លាំងសមត្ថកិច្ចលើផ្ទៃសមុទ្រ និងក្រុមហ៊ុនជីធីវីស៊ី ដឹកជញ្ជូនផ្លូវទឹក កំពុងល្បាតស្វែងរក តែនៅមិនទាន់បានរកឃើញ នៅឡើយទេ ៕