​ ខេត្តព្រះសីហនុ- កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោកឧកញ៉ា ទៀរ វិចិត្រ បានបញ្ជូនអូប៊រ័ល្បឿនលឿនចំនួន ២គ្រឿងបន្ថែមទៀត  សរុប ៤គ្រឿង សហការជាមួយកម្លាំងសមត្ថកិច្ច បន្តតាមស្វែងរកជនរងគ្រោះម្នាក់ដែលកំពុងបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅពេលចេញទៅនេសាទនៅខាងក្រៅកោះរ៉ុងតាំងពីយប់ថ្ងៃទី២០ សីហា ២០២០។

ជនរងគ្រោះ មានឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ3 សង្កាត់1 ក្រុងព្រះសីហនុ បានធ្លាក់ទឹក  បាត់ខ្លួន  ក្នុងទឹកសមុទ្រ កាលពីយប់ ថ្ងៃទី២០/០៨/២០២០ នៅចំណុច Lat 10°27’00” N,  Long 103°16’00” E ខាងត្បូងឈៀងខាងលិចពយភ្លើងសុីញ៉ូ (កោះរ៉ុងសន្លឹម) ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដែលតាមអ្នករួមដំណើរជាមួយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ បានលោតចេញពីទូក ពេលបោះយុថ្កាដាំបាយ  ហើយបាត់ខ្លួនរហូតមក។

លុះមក ដល់ ពេល ព្រឹក ថ្ងៃទី ២៥ ខែសីហា នេះ  តាមព័ត៌មានផ្ទៃសមុទ្របាន រកឃើញសពជនរងគ្រោះហើយ ដែលសពជនរងអណ្តែតរហូតជិតដល់ កោះត្រល់ ។