ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការចម្រុះក្នុងខេត្ត និងសមាជិកសមាគមន៍អតីតយុទ្ធជន គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជនចំនួន ៤គ្រួសារ ដែលនៅស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើនតីតយុទ្ធជនដែលចូលនិវត្តន៍អំពីបញ្ហាជីវភាពប្រចាំថ្ងៃ និងការស្នាក់នៅបន្ទាប់ពីបានស្ដាប់ហេតុការណ៍របស់អតីតគ្រួសារយុទ្ធជនរួចហើយ ឯកឧត្តមនឹងមានគម្រោងរៀបចំដីសង្គមកិច្ចចែកជូនដល់ពួកគាត់ ដើម្បីងាយស្រួលក្នុងការស្នាក់នៅប្រចាំថ្ងៃ។ ហើយក្នុងនោះផងដែរ គ្រួសារអតីតយុទ្ធជនដែលបានចុះមកសួរសុខទុក្ខមាន៖

១-ឈ្មោះ មុំ ថារ៉ា ភេទប្រុស បានចូលនិវត្តន៍ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

២-ឈ្មោះ សំ សារឿន ភេទប្រុស បានចូលនិវត្តន៍ ហើយពិការជើង ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

៣-ឈ្មោះ អោម ប៊ុនសៀក ភេទប្រុស(ពិការ) បានចូលនិវត្តន៍ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

៤-ឈ្មោះ ឈឿន សាវឿន ភេទប្រុស(ពិការ)បានចូលនិវត្តន៍  ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថាអតីតគ្រួសារយុទ្ធជនចំនួន ៤គ្រួសារទទួលបានអំណោយសង្គមកិច្ចក្នុងមួយគ្រួសារមាន៖ អង្ករ២៥គីឡូ, ធុងទឹក១, មី១កេស, ភួយ១, មុង១, កន្ទេល១, ទឹកត្រី ៥ដប, ទឹកស៊ីអុីវ ៥ដប, ត្រីខ ១យួរ, ប្រេងឆា ១ដប និងថវិកាមួយចំនួនផងដែរ៕